រដ្ឋបាលខេត្តព្រះវិហារ សម្រេចបន្តបិទខ្ទប់ផ្សារកំពង់ប្រណាក ក្នុងរយៈពេល ២សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ការសម្រេចបន្តបិទខ្ទប់ផ្សារកំពង់ប្រណាក រយៈពេល ១៤ថ្ងៃ ជាបណ្តោះអាសន្ន របស់រដ្ឋបាលខេត្តព្រះវិហារ គឺត្រូវចាប់អនុវត្តពីថ្ងៃទី១៣សីហា ឆ្នាំ២០២១ តទៅ និងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលេជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ទីតាំងដែលត្រូវបានបិទ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការសម្រេចជាថ្មី។ ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ខេត្តព្រះវិហារ។