សៀមរាប : សកម្មភាពដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យនៅក្នុងស្រុកស្វាយលើ តែពុំមានសមត្ថកិច្ចឬជំនាញណាមួយចុះបង្ក្រាបឡើយ។ ជាក់ស្តែងនៅថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៤វេលាម៉ោង៩.៣០នាទីយប់មានគោយន្តកាលេថងចំនួន៣គ្រឿងដឹកជញ្ជូនឈើមកពីទិសខាងកើតតាមផ្លូវជាតិលេខ២១០មកកាន់ស្រុកស្វាយលើដែលមានឈ្មោះ ១.ជិន ស្នា ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប។ ២. ឈ្មោះ លួន ផុសភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា អ្នកទាំងពីរដែលមានឈ្មោះខាងលើបានស៊ីឈ្នួលដឹកឈើប្រភេទលេខ២ ឲ្យថៅកែឈ្មោះ ទក និង ឈ្មោះ ឈុត លាក់នៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
៣. ឈ្មោះ ហង ហ៊ុន ភេប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិលំទូក ឃុំស្វយលើ ស្រុស្វាយលើ ស៊ីឈ្នួលដឹកឈើប្រភេទលេខ១ឲ្យថៅកែឈ្មោះ សិលា ភេទប្រុសនៅភូមិត្រពាំងស្វាយ។តាមប្រភពពត៌មានពីប្រជាពលរដ្ឋដែសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកពត៌មានយើងថា៖ មានទាហ៊ានភូមិភាគ៤មួយរូបឈ្មោះ លែន ដែលឈរនៅចំណុចផ្លូវបំបែកទៅត្រពាំងប្រាសាទសហការជាមួយរដ្ឋបាលព្រៃឈើស្រុកស្វាយលើ ការពារព្រៃពូជបានយកលុយប្រចាំថ្ងៃពីប្រជាពលរដ្ឋដឹកឈើក្នុង១គោយន្តកាលេថងចំនួន៤០០០០រៀលទៅ៥០០០០រៀល។
ទាក់ទងនឹងបញ្ហាខាងលើនេះ អ្នកសារពត៌មានយើងបានសុំសម្ភាសតាមទូរស័ព្ទជាមួយលោក លែនដែលជាទាហ៊ានភូមិភាគឈរនៅចាំយកលុយនៅចំណុចខាងលើ លោកឆ្លើយថា៖ រូបលោកគ្រាន់តែមកនៅសហការណ៏ជាមួយខាងរដ្ឋបាលព្រៃឈើស្រុកស្វាយលើដើម្បីការពារព្រៃពូជតែប៉ុណ្ណោះ។ ចំណែកការដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងខុសច្បាប់នោះលោកមិនដឹងទេ សូមសួរទៅប្រធានសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើចុះ ។
ដោយបានដឹងហេតុការណ៏ខាងលើនេះ អ្នកពត៌មានយើងបានសុំជួបសម្ភាសតាមទូរស័ព្ទជាមួយលោកពៅសោ ភ័ណ្ឌ(ហៅ១៩)ប្រធានសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើឈរជើងនៅភូមិទឹកលិច ឃុំបឹងមាលាស្រុកស្វាយលើអំពីហេតុការណ៏ខាងលើ លោកឆ្លើយបដិសេដថា៖ មិនដឹង លោកឲ្យអ្នកសាពត៌មានយើងសួរទៅមេរបស់លោកខាងលើវិញ តែលោកពៅសោ ភ័ណ្ឌមិនបានបញ្ជាក់ថាមេលោកឈ្មោះ អី ទូរស័ព្ទលេខប៉ុន្មាន នៅឯណា ហើយក៏បិទទូរស័ព្ទបាត់ទៅ។ ដោយឡាន់ សុចិត្រ