កម្លាំងអន្តរាគមន៍របស់កងពល កងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែ ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក

0

បន្ទាយមានជ័យ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ថ្ងៃនេះព្រំដែនកម្ពុជា-ថៃ បានបេីកដំណេីរការឡេីងវិញ បន្ទាប់ពីបិទព្រំដែនរយះពេល១៤ថ្ងៃ និងមានពលករខ្មែរជាប់គាំងតាមព្រំដែនថៃ ត្រូវបានកងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន និងក្រុមគ្រូពេទ្យកំពុងទទួលពួកគាត់ និងរៀបចំធ្វេីតេស្តរហ័សរកមេរោគកូវីដ-១៩ មុនបញ្ជូនទៅធ្វេីចត្តាឡីស័ក ។

សូមបញ្ជាក់ថា ដោយមានបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១
កម្លាំងអន្តរាគមន៍របស់កងពល បានកំពុងសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែ ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

លោកមេបញ្ជាការ កងពលបានគូសបញ្ជាក់ថា ក្រៅពីជួយសម្រួលពួកគាត់ ចូលមកទឹកដីខ្មែរ ត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ គឺបន្តឈរជើងរឹតបណ្តឹងបំពេញប្រតិបត្តិការ ល្បាត ទប់ស្កាត់ ការលួចឆ្លងដែន ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំអោយមានឆ្លងរាលដាលចូលក្នុងសហគមន៍ នូវមេរោគកូវីដ-១៩ បម្លែងថ្មី ប្រភេទដែលតា (Delta)។

ជាពិសេសសូមអោយកងកម្លាំងជួរមុខទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករ ដោយសារពលករមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃ អាចនិងមានវិជ្ជមានមេរោគកូវីដ១៩ បម្លែងថ្មី ប្រភេទដែលតា (Delta)៕ដោយ៖ឃិន គន្ធា