រដ្ឋបាលខេត្តស្ទឹងត្រែង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្ត្រ “ភូមិអូរត្រែល” ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់

រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចលេខ ០៩១/២១ សសរ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្ត្រ “ភូមិអូរត្រែល” ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ចាប់ពីម៉ោង ២៣ និង៥៩នាទីយប់ ថ្ងៃទី១៣សីហាឆ្នាំ២០២១ តទៅ រហូតដល់មានការសម្រេចពីរដ្ឋបាលខេត្តជាថ្មី។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្ត្រ “ភូមិអូរត្រែល” ឃុំថាឡាបរិវ៉ាត់ ជាបណ្តោះអាសន្នក្នុងពេលនេះ គឺក្នុងគោលបំណង ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីធានាការពារបានអាយុជីវិតប្រជាជនឲ្យបានគង់វង្ស សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម៕