រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៧នាក់ ស្រី ៣៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងមានអ្នកជាសះស្បើយ ០៦នាក់ ស្រី ០៣នាក់ នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២១

គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៦១៨នាក់ ស្រី ២៩០នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន០២នាក់ ជាសះស្បើយ ៤៧៨នាក់ ស្រី ២១៣នាក់ និងកំពុងសម្រាកព្យាបាល ១៣៥នាក់ ស្រី ៧៥នាក់ និងមានអ្នកស្លាប់ ០៥នាក់ ស្រី ០២នាក់ ៕