រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៨នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២១

គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៧០៩នាក់ ស្រី ៤១០នាក់ ជាសះស្បើយ ៤៥៩នាក់ ស្រី ២៣២នាក់ និងស្លាប់ ០២នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៣៤៨នាក់ ស្រី ១៧៧នាក់ ។