កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារាង មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង មានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធ ហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការ អ.ហ ក្រុងកំពង់ឆ្នាំង យោងបទល្មេីសជាក់ស្ដែង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ដែលពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១២៖៣០នាទី ស្ថិតចំណុចមុខផ្ទះសំណាក់តាឡាត់ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការ អ.ហ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ជា សុណ្ណដា ភេទ ប្រុស អាយុ៣១ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិជ្រៃបាក់.ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញវត្ថុតាងបទល្មើសជាក់ស្តែងរួមនាន៖ ១-ម្សៅក្រាមពណ៍សថ្លា(សង្ស័យម៉ាទឹកកក)(ចំនួន០២កញ្ចប់ទម្ងន់ ៣.០៨ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់)និងឧបករណ៍ជក់មួយចំនួនទៀត, ២- ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកVIVOពណ៍ខ្មៅ, ៣-ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដាDream C125 ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-3079 និង ម៉ាក Phantomពណ៍ខៀវអត់ស្លាកលេខ។
លោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការ អ.ហ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (កំពង់រងចាំធ្វើតេស្ដ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងការិយាល័យជំនាញ កសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។





































