​​ក្រុម​ប្រជា​ការពារ​ភូមិ​ចំនួន​៣៦​នាក់ ត្រូវបាន​ទទួលស្គាល់​ដោយ​អភិបាលក្រុង​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុៈ​ការ​រួមដៃគ្នា​កសាង និង អភិ​វ​ឌ្ឌ្យ​ន៏​ប្រទេសជាតិ​របស់​ប្រជាពលរដ្ឋ​គឺជា​ចំណែក​មួយ​ដែល​មិនអាច​ខ្វះ​បាន ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ នេះ​បើ​យោងតាម​ប្រសា​ស​ន៏​របស់លោក ជិន សារិន អភិបាលក្រុង​ព្រះសីហនុ​ថ្លែង​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ក្រុម​ប្រជា​ការពា​ភូមិ​ស្នាក់ការ​ទី​៤​របស់​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​កាលពី​ព្រលប់​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១៤​។​ ​20140815_183737

​លោក​ជិន សារិន អភិបាលក្រុង​ព្រះសីហនុ បាន​គូសបញ្ជាក់ថា ប្រជា​ការពារ​ភូមិ គឺជា​កោសិការ​មួយ​របស់​ប្រទេសជាតិ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ថែរក្សា​សន្តិសុខ សុ​វត្តិភាព​ជូន ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ស្របទៅតាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​កន្លងមក ព្រោះ សន្តិសុខ សុ​វត្តិភាព​គឺជា​ស្ពាន ឆ្ពោះទៅរក​ភាព​សុខដុម​រម្យ​នារ​បស់​ប្រជាពលរដ្ឋ សង្គមជាតិ និង​និង​ភ្ញៀវទេសច​ណ៏​ដែល​បានមក​កំសាន្ត​នៅ​ក្រុងព្រះសីហនុ ដូចនេះ ក្រុម​ប្រជា​ការពារ​ត្រូវ​រួមដៃគ្នា​អោយបាន​ល្អ ត្រូវ​ក្តាប់​អោយបាន​នូវ​រាល់​សភាព​ការ​ណ៏​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ 20140815_190909

លោក​បន្តថា ដើម្បីអោយ​ក្រុម​ប្រជា​ការពារ​ភូមិ​បំពេញភារកិច្ច​បានល្អ​និងរ​លួ​ន​ទៅមុខ ដរាបណា​មានការ គាំទ្រ​ជួយ ឧបត្ថម មិ​ង សហការ​ណ៏​ពី​ប្រជាពលរដ្ឋ​ផងដែរ ទាំង​កំលាំងកាយ កំលាំងចិត្ត​។​ ​ ​សូមបញ្ជាក់​ផងដែរ​ថា​សង្កាត់​លេខ​៣​មាន​ភូមិ​ចំនូ​ន​៣​និង​មាន​ប៉ុ​ស្តី​ការពារ​ភូមិ​ចំនូ​ន​៤​គោលដៅ​ហើយ​សំរាប់​ប្រជា​ការពារ​ភូមិ​១​មាន​២​ប៉ុ​ស្តី​គៅ​ល​ដៅ​ដោយ​ទី​១​មាន​ទីតាំង​ស្ថិតនៅ​តំបន់​អូរ​សំអាត​និង​ទី​២​ដែល​ទើប​បង្កើត​ថ្មី​នេះ​មាន​ទីតាំងនៅ​តំបន​ពយ​កំ​ពេញ​និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៧១​នាក់​ចែកជា​៦​វេន​ហើយ​ក្នុង​វេន​និ​មួយៗ​ដឹកនាំ​ដោយ​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​រឺ​២​នាក់​៕​