យុទ្ធការចាក់វាក់សាំងកូវីដ១៩ ជូសជម្រុញ ឬដូសទី៣ ជូនកងទ័ព (ប្តី ឬបពន្ធ) របស់ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងចំនួន ៥០៨នាក់

កំពង់ឆ្នាំង: នៅថ្ងៃព្រឹកទី ១៥ ខែ សីហា ឆាំ្ន ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ដូសជម្រុញ ឬដូសទី៣) ជូនកងទ័ព និងក្រុមគ្រួសារកងទ័ព របស់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដែលមានចំនួន ៥០៨នាក់ ក្នុងនោះកងទ័ពចំនួន២៥៤នាក់ គ្រួសាររបស់កងទ័ព ចំនួន២៥៤នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង។

កងទ័ពជាក្រុមជួរមុខដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងដូសទី៣ (ដូស ជំរុញ) ដើម្បីបង្កើនអង្គបដិបក្ខការពារឱ្យបាន កាន់តែខ្ពស់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ការសម្រេចផ្តល់វ៉ាក់សាំងដូសទី៣ ជូនកងទ័ព ជាអាទិភាព ក៏ព្រោះតែកងទ័ពបាននិងកំពុង ចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាផងដែរជាមួយមេរោគកូ វីដ១៩។

កងទ័ពគឺជាកម្លាំងដ៏ពិសេសមួយរបស់ រាជរដ្ឋាភិបាលក្នុងកំលុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ។ ពួកគេមិនត្រឹមតែជួយក្នុងសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏បានចូលរួមក្នុងកិច្ចអន្តរាគមន៍ ជាច្រើនទៀត ដូចជាការអនុវត្តវិធានការបិទខ្ទប់ ការចែកចាយស្បៀងអាហារ រួមទាំងការដឹកជញ្ជូន ពលករដែលត្រឡប់មកពីប្រទេសថៃជាដើម។

ការសម្រេចផ្តល់អាទិភាពឱ្យកងទ័ពបានចាក់ វ៉ាក់សាំងដូសទី៣ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពី ការយកចិត្តទុកដាក់ខ្ពស់មួយចំពោះកងទ័ព។

ឧត្ដមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការសម្រេចចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីឱ្យកម្លាំងជួរមុខចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ដើម្បីការពារពីការឆ្លងជាពិសេសមេរោគ បំប្លែងថ្មី [ដែលតា] ដែលជាក្តីព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះមន្រ្តីរាជការ កងង កម្លាំងប្រដាប់អាវុធជួរមុខ។

ក្នុងនាមកងយោធពលខេមរភូមិន្ទ និងជួសមុខ ឱ្យយោធិនទាំងអស់ ឧត្ដមសេនីយ៍ត្រី អ៊ុ សុភា សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅណាស់ចំពោះសម្តេចតេជោនាយក រដ្ឋមន្ត្រី ដែលសម្តេចបានយកចិត្តទុកដាក់គ្រប់ កាលៈទេសៈចំពោះកងយោធពលខេមរភូមិន្ទ និងប្ដេជ្ញាគោរពអនុវត្តរាល់ បទបញ្ជាតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហើយគាំទ្រសម្ដេចក្នុងការដឹកនាំប្រទេសជាតិឱ្យ មានសុខសន្តិភាពរហូត»