កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៥និង៥០នាទីព្រឹក ថ្ងៃទី ១៥ ខែសីហាឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ និងផលិត ផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ចុះស្ទាក់ចាប់រថយន្ត ដឹកសត្វជ្រូកបង្កកចំនួន០៣ធុងក្លាសេ ស្មើនឹង៦៥ក្បាលមានទម្ងន់៤២០គីឡូក្រាម និងគ្រឿងក្នុង៣០គីឡូក្រាមជាប្រភេទពូជ(ជ្រូកកណ្តុរ)។
ការស្ទាក់បង្ក្រាបខាងលើនេះធ្វើឡើងនៅឃាត់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ដោយឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI
ព៌ណសលាយក្រហម ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២,៥តោន ពាក់ស្លាកលេខចង្កូតស្ដាំPSHN 0319 ។
សមត្ថកិច្ចអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ និងផលិត ផលមានដើមកំណើតពីសត្វ បានឲ្យដឹងថារថយន្តខាងលើបានធ្វើការនាំចូលសត្វជ្រូកបង្កកមក ពីប្រទេសថៃឡង់ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់) ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
បច្ចុប្បន្នក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃនមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
មហាជនអស់សំណើចលាន់មាត់គ្រប់គ្នាថាកន្លងមក អ្នកទិញទទួលទានតែងតែចាញ់បោកអ្នកលក់ជ្រូកកណ្តុរតាមហ្វេសបុកតាមពិតជាជ្រូកបែបនេះសោះ ដែលអ្នកលក់ទាំងនោះ ចំណេញកប់ពពកទៀតទៅតាមពិត ជាជ្រូកក្លាសេ នាំចូលពីថៃទេ។





































