រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្លាប់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ឈ្មោះទុំ ហយ មានទីលំនៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ
រដ្ឋបាលខេត្ត បានបញ្ជាក់ថា យោងរបាយការណ៍របស់ មន្ទីរពេទ្យបង្អែកជាំក្សាន្ត បានឲ្យដឹងថា កាលពីថ្ងៃទី៥សីហាឆ្នាំ២០២១ អ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ ឈ្មោះ ទុំ ហយ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ត្រូវបានរកឃើញ វិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យបង្អែកជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លុះដល់ថ្ងៃទី១៥សីហានេះ អ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ទុំ ហយ បានស្លាប់នៅម៉ោង ៥ព្រឹកថ្ងៃនេះ បើទោះបីក្រុមគ្រូពេទ្យជំនាញខិតខំព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះជីវិតបានដែរ៕





































