ស្ទឹងត្រែង៖ជនសង្ស័យ៤នាក់ពាក់ព័ន្ធនិងករណីប្រើប្រាស់និងចែកចាយថ្នាំគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការចាប់ឃាត់ខ្លួនកាលពីរវេលាម៉ោង១៥និង៣០នាទីសៀលថ្ងៃសុក្រទី១៥ខែសីហាឆ្នាំ២០១៤ នៅចំនុច ភូមិកណ្តាល សង្កាត់ ក្រុងស្ទឹងត្រែង បញ្ជូនទៅកាន់តុលាការខេត្ត។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការចូលរួមពីលោកស្រីស៊ុនយ៉ឺតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះធ្វើការឡោមព័ទ្ធឆែកឆេរ ទីតាំងមួយកន្លែងចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់រួមនិងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)២កញ្ចប់តូចៗនិងប្រភេទគ្រាប់ចំនួន១៧គ្រាប់ទូរស័ព្ទដៃចំនួន៤គ្រឿងនិងម៉ូតូ១គ្រឿងផងដែរ ។ លោកអៀង វ៉ាន់ឌីមេបញ្ចាការបានអោយដឹងថា៖ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១ឈ្មោះចាន់ ដារ៉ាហៅវេត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគីឡូលេ៨ សង្កាត់សាមគ្កី ក្រុងសឹ្ទងត្រែង ២ឈ្មោះដោ វិចិត្រ ហៅតឿ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិព្រែក សង្កាត់សឹ្ទងត្រែង ក្រុងសឹ្ទត្រែង ៣ឈ្មោះកែវ មែន ហៅទិត្យភេទ ប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់សឹ្ទងត្រែងក្រុងសឹ្ទងត្រែង ៤ឈ្មោះ សុ ភឿន ហៅតាំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបធ្វើគ្រូបង្រៀន រស់នៅភូមិព្រែក សង្កាត់ក្រុងសឹ្ទងត្រែង។ លោកមេបញ្ចាការបានបន្តទៀតថាមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវ តាមដានយ៉ាងយកចិត្រទុកដាក់ ខណដែលជនសង្ស័យកំពុងយកសកម្មភាព ក៏ត្រូវបានកំលាំងអាវុធហត្ថ ធ្វើការឡោមព័ទ្ធឃាត់ឆែកឆេ ឃាត់ខ្លួន៤នាក់ ដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២កញ្ចាប់តូច ប្រភេទគ្រាប់ចំនួន១៧គ្រាប់ បញ្ជូនខ្លួនទៅកាន់ទីបញ្ចាការកងរាជអាវុធហត្ថធ្វើការសាកសួរ។ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យចំពោះមុខសមត្ថកិច្ចថ្នាំញៀនទាំងនោះថាពិតជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីគេម្នាក់ទៀត។ នៅព្រឹកថ្ងៃទី១៦សីហានេះ ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ប្រភេទម៉ាទឹកកកចំនួន២កញ្ចាប់តូច ប្រភេទគ្រាប់ចំនួន១៧គ្រាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅកាន់អយ្យកាអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕