រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២១នាក់ ស្រី ១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងមានអ្នកជាសះស្បើយ ០៧នាក់ ស្រី០៤នាក់ នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២១

គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៦៧៤នាក់ ស្រី ៣១៩នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន០២នាក់ ,អ្នកជាសះស្បើយ ៤៨៥នាក់ ស្រី ២១៧នាក់ និងកំពុងសម្រាកព្យាបាល ១៨៣នាក់ ស្រី ១០០នាក់ និងសរុបករណីស្លាប់ ០៦នាក់ ស្រី ០២នាក់ ៕