នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានសម្រេចលាលែងពីតំណែងជាផ្លូវការ ហើយ នៅថ្ងៃទី១៦ សីហាឆ្នាំ២០២១នេះ

0

អន្តជាតិ.​ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានសម្រេចលាលែងពីតំណែងជាផ្លូវការ ហើយ នៅថ្ងៃទី១៦ សីហាឆ្នាំ២០២១នេះ បន្ទាប់ពីលោកថ្វាយលិខិតលាលែង ទៅកាន់ព្រះមហាក្សត្រ។
លោក Muhyiddin Yassin ទើបកាន់តំណែងបានប្រមាណ ១៧ខែ ប៉ុណ្ណោះ និងជាមនុស្ស ដែលកាន់តំណែងបានខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រគ្រប់គ្រងរបស់ ប្រទេសម៉ាឡេស៊ី។
ការប្រកាសលាលែងពីតំណែង គឺដោយសារលោក Muhyiddin Yassin បានរងសម្ពាធខ្លាំងពីគ្រប់មជ្ឈដ្ឋាន ទាក់ទងនឹងកង្វះសមត្ថភាព ក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិជំងឺូវីដកូវីដ ១៩។ ប្រភព៖ Xinhua