គ្រូពេទ្យយោធានិងលើរថយន្តចល័តយោធភូមិភាគទី៥ចាក់វ៉ាក់ សាំងដូសទី១ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសល់នៅប៉ោយប៉ែត

0

បន្្ទាយមានជ័យ គ្រូពេទ្យយោធានិងលើរថយន្តចល័តយោធភូមិភាគទី៥ ចាក់វាក់សាំង ដូសទី១ ការពារជំងឺកូវិត-១៩ ជូនបុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសេសសល់នៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ដំណើរការយុទ្ធនាការលើកទី២ នៃចាក់នោះធ្វើឡើងដោយគ្រូពេទ្យយោធានិងលើរថយន្តចល័តយោធភូមិភាគទី៥ ដោយធ្វើត្រង់១/ចំណុចរង្វង់មូលប៉ោយប៉ែត ជាប់កាស៊ីណូហ្គ្រែនដាយអឺមិុនស៊ីធី (Grand Diamond City casino) ។និង២/នៅក្រោនស្ទូចត្រី ។
គ្រូពេទ្យយោធាបានអោយដឹងថា ៖ ដំណើរការចាក់វ៉ាក់សាំងដូសទី ១នេះ នឹងឡើង៥ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១៦ខែសីហា តទៅ ។ លោកញឹម ផឿង នាយករដ្ឋបាលសាលាក្រុងប៉ោយប៉ែតបានអោយដឹងថា៖ បុគ្គលិក កម្មករកាស៊ីណូនិងពលរដ្ឋនៅសេសសល់នៅក្រុងប៉ោយប៉ែតដែលមិនទាន់បានចាក់វ៉ាកសាំង មានប្រមាណ២មឺុននាក់។
សូមរំលឹកថា កាលពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំលើកទី១ កាពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត បានចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ អាជីវករ ពលរដ្ឋ កម្មករក្នុងក្រុង និងព្រះសង្ឃមកពីទូទាំងខេត្តប្រមាណ៦០.០០០នាក់រួចហើយ ។
ជាការសង្កេតក្នុងដំណើរការយុទ្ធនាការលើកទី២នៃការចាក់វ៉ាក់សាំងនៅក្រុងប៉ោយប៉ែតនាថ្ងៃនេះ បុគ្គលិក កម្មករក្រុមហ៊ុកាស៊ីណូនិងអនឡាញ និងពលរដ្ឋបាប្រជ្រៀតគ្នាយ៉ាងច្រើនណែនតាន់ ហើយសឹងតែភ្លេចអនុវត្តវិធាន៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ។ដោយឃិន គន្ធា