បើក​ដំណើរ​ការធម្មតា​វិញ​បន្ទាប់ពី​ជួបប្រជុំគ្នា​បន្ទាន់​នៅ​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ រវាង​អភិបាលខេត្ត​ជាប់​ព្រំដែន​ទាំង​២​រួមជាមួយ​ទាហាន​ឈុតខ្មៅ​ថៃ​

0

​បន្ទាយមានជ័យ​: ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក បើក​ដំណើរ​ការធម្មតា​វិញ បន្ទាប់ពី​បាន​បិទ ១ ថ្ងៃ កាលពី​ថ្ងៃទី​១៦​សីហា​២០១៤​។ បន្ទាប់ពី​អភិបាលខេត្ត​បន្ទាយមានជ័យ និង ស្រះកែវ ព្រមទាំង​ទាហាន​ឈុតខ្មៅ​ថៃ ដែល​គ្រប់គ្រង​ពីលើ​នៃ​អាជ្ញាធរ​របប​យោធា​អម​មកជា​មួយ​នោះ បាន​ជួបប្រជុំគ្នា​បន្ទាន់​នៅ​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ល្ងាច​ថ្ងៃទី​១៦​សីហា​។​ photo4

ជំនួប​លើកដំបូង​របស់លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក ថា​កា​រ៉ា​ក់ថន ធៀន​ឆ័យ អភិបាលខេត្ត​ស្រះកែវ តាំងពី​លោក​ទាំង​ឡើងកាន់តំណែង​នេះ​រៀងខ្លួន នៅ​ខាង​ទឹកដី​កម្ពុជា ជាបន្ទាន់​បែបនេះ ក្នុង​រឿង​ថៃ​បង្ក​អោយ​សៅហ្មង ព្រោះ​បាន​ធ្វើទុក្ខបុកម្នេញ គាបសង្កត់ តម្លើងថ្លៃ​ពន្ធ រឹតត្បិត​ឆែកឆេរ និង​បិទ​ទំនិញ​កំប៉ិកកំប៉ុក​កម្ពុជា នាំចូល​ថៃ រហូតដល់​ចាប់​ដាក់គុក​និង​ធ្វើ​ទារុណកម្ម​កម្មករ​ខ្មែរ គឺជា​photo3

សញ្ញា​ថា​ថៃ​បន្ទន់ឥរិយាបថ​បន្តិច​ក្នុង​មួយពេល​ខ្លី ដើម្បី​លួង​ចិត្ត​ពលរដ្ឋ និង​អាជ្ញាធរ​កម្ពុជា​កុំអោយ​ក្តៅក្រហាយ​នឹង​របប​យោធា​ថៃ ដូច​ពលរដ្ឋ​ថៃ​ដែរ និង​ដើម្បី​រក្សារ​ភាពប្រក្រតី​ច្រកព្រំដែន​ពាណិជ្ជកម្ម​ផ្លូវគោក​ធំ​បង្អស់​ជាមួយ​កម្ពុជា​ផង ព្រោះ​របប​យោធា​នេះ បាន​រឹតត្បិត​ទំនិញ​ពី​កម្ពុជា​ដែលមាន​តិចតួច​ប៉ុណ្ណោះ រាប់ទាំង​ហាម​នាំចូល​កសិផល​មាន​ពោតក្រហម ដំឡូង​មី សណ្តែក​សៀ​ស្រូវ ជាដើម​។​photo2

គួររំលឹកថា ដោយសារ​ថៃ​ចាប់​ឃុំឃាំង​កម្មករ​ខ្មែរ ១៨ នាក់​ពីថ្ងៃ​ទី​១៤ សីហា​មក តែ​បាន​ដោះលែង ២ នាក់ ទើប​កម្មករ អាជីវករ​ខ្មែរ​ជិត​មួយរយ​នាក់​ខឹងសម្បារ​លើកគ្នា​តវ៉ា​បិទ​ច្រកព្រំដែន កាលពី​ថ្ងៃទី​១៦​សីហា ដើម្បី​ដាក់​សម្ពាធ​អោយ​អាជ្ញាធរ​យោធា​ថៃ​នៅ​ព្រំដែន និង​នៅ​ខេត្ត​ស្រះកែវ ដោះលែង​កម្មករ​ខ្មែរ​ដែល​ជាប់ឃុំ​នៅ​គុក​ខេត្ត​ស្រះកែវ​។​photo1

ក្នុងជំនួប​នោះ ភាគី​ថៃ​ថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ដើម្បី​ដំណើរការ​នីតិវិធី​ដោះលែង​កម្មករ​ខ្មែរ ១៦ នាក់ ដែល​គយ ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន​ដាក់គុក ក្នុង​បទ​ចោទ​បំពាន​បម្រាម នាំចូល​ថៃ​នូវ​ទំនិញ​ជជុះ ឬ​គីប និង​លួច​បង្កប់​ទំនិញ​ថ្មី​រំលោភ​កម្មសិទ្ធិបញ្ញា​៕​ដោយ​:​ឃិន គ​ន្ធា​