រដ្ឋបាលខេត្តកំពង់ឆ្នាំងនាំយកអំ ណោយអង្ករចំនួន ១៨ តោនរបស់ឯកឧត្តមបណ្ឌិតសុភាចារ្យអ៊ុករ៉ាប៊ុន ឧបត្ថម្ភជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង អង្ករចំនួន ១៨ តោន រប ស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង ត្រូវបានឯក ឧត្តម ប៉ាសុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅផ្តល់ជូនរដ្ឋបាលស្រុកសា មគ្គីមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ នេះ ។

នៅក្នុងពិធីនេះលោក វន ស៊ីផា អភិ បាលស្រុកសាមគ្គីមានជ័យបានរា យការណ៍ឲ្យដឹងថា ស្រុកសាមគ្គីមានជ័យមាន ៩ ឃុំ និងមានភូមិចំនួន ៩០ ភូមិ ។ នៅក្នុងស្រុកសា មគ្គីមានជ័យក្នុងពេលនេះមាន ម ណ្ឌលចត្តាឡីស័កចំនួន ៤ កន្លែង និងបច្ចុប្បន្នកំពុងត្រៀមបន្ទប់ចំនួន ២៩ បន្ទប់បន្ថែមទៀតនៅក្នុងសា លារៀន ដើម្បីទុកដាក់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ។ ដោយ ឡែកក្នុងសភាពការសហគមន៍ ២០ កុម្ភៈ មានប្រជាពលរដ្ឋ ឆ្លងជំងឺ co vid-19 មកដល់ថ្ងៃនេះមានចំនួន ២៥៣ នាក់ និងបានស្លាប់ចំនួន ៧ នាក់។

នៅក្នុងឱកាសនេះឯកឧត្តម ស៊ុនសុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ថ្ងៃនេះរដ្ឋបាលស្រុកបានទទួលអង្ករចំនួន ១៨ តោ នជាអំណោយរបស់ ឯកឧត្តមបណ្ឌិ តសភាចារ្យ អ៊ុករ៉ាប៊ុន ដែលត្រូវផ្ដល់ជូនររដ្ឋបាលឃុំក្នុងមួយឃុំ ២ តោនដើម្បីត្រៀមទុកឧបត្ថម្ភដល់ប្រជាព លរដ្ឋក្រីក្រកំពុងធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ នៅតាមមូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើផងដែរមកដល់អាជ្ញាធរឃុំទាំងអស់សូមយកចិត្តទុកដាក់ផ្សព្វផ្សាយវិធា នការ របស់ក្រសួងសុខាភិបាល ៣ កុំ ៣ការពារ និងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេ ជោហ៊ុនសែន ដើម្បីរួមគ្នាប្រឆាំងទប់ស្កាត់ និងកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហ គមន៍យើង ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ា សុ ខុម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំទាំង ៩ សូមយកអំណោយខាងលើនេះទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកក្នុងដំណាក់កា លជំងឺកូវីដ១៩នេះ និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗទៀតនៅគ្រប់មូលដ្ឋានឲ្យបានចំគោលដៅ និងឱ្យបានទាន់ពេលវេ លាផងដែរ ដោយមិនត្រូវប្រកាន់និ ន្នាការនយោបាយនោះឡើយ ៕