​បទល្មើស​នេសាទ​មាន​រាប់រយ​ករណី​រាប់ពាន់​មែត្រ​អណ្ដែត​លើ​ផ្ទៃ​ទន្លេ​ក្នុង​ឃុំ​ផាត់​សណ្ដាយ​

0

​ខេត្តកំពង់ធំ​៖ មាន​បទល្មើស​នេសាទ​រាប់រយ​កន្លែង រាប់ពាន់​មែត្រ​អណ្ដែត​លើ​ផ្ទៃ​ទន្លេ​ក្នុង​ឃុំ​ផាត់​សណ្ដាយ បទ​ល្មើ​នេះ​បាន​ក៏​ក្រើ​ក​ឡើង​សារជាថ្មី​ម្ដង​ទៀតហើយ បន្ទាប់ពីរ​រដូវវស្សា​ឈានចូល​មកដល់ តែ​ក្នុង​នោះគេ​សង្កេតឃើញថា​គ្មាន​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​នឹង​មន្ត្រីរដ្ឋបាល​ជលផល​ណាមួយ​ចេញមុខ​បង្ក្រាប​លើ​បទល្មើស​នេះ​បាន​ទាល់តែសោះ​នេះ​បណ្ដាលមកពីរ​អាជ្ញាធរ​មូលដ្ឋាន រួមទាំង​មន្ត្រី​ជំនាញ​ផ្នែក​ជលផល​មានការ​ឃុ​ប​ឃឹ​ត​គ្នា​បើកភ្លើង​ខៀវ​ពីរ​អាជ្ញាធរ​ខេត្តហើយ​មើលទៅ ទើប​បទល្មើស​ទាំងនោះ​អណ្ដែត​ពេញ​ផ្ទៃ​ទន្លេ​ដែល​ស្ថិតនៅ​ឃុំ​ផាត់​សណ្ដាយ​។​ ​DSCN0816

​តាម​ប្រភព​ព​ត័​មាន​ពីរ​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​សារ​ព​ត័​មាន​ថា​មាន​សហគម​ន៏​ពីរ​នាក់​នៅ​ផាត់​សណ្ដាយ​បាន​រត់ការ​យកលុយ​បង​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ដើម្បីអោយ​ជនល្មើស​ងាយស្រួល​ក្នុង​ការដាក់រ​បាំងសាច់​លប​ឧ​បករ​ណ៏​ខុសច្បាប់​ជាច្រើន​ទៀត​ដើម្បី​បំផ្លាញ​ពូជ​ត្រី ដែល​កំពុង​ពង​កូន និង​បានធ្វើ​ឲ្យ​ម​ឆ្ឆា​ជាតិ មាន​ភាព​ខ្សត់ខ្សោយ នៅ​ស្រុក​ខ្មែរ​នឹង​ដាច់​ពូជ​ត្រី​ជា​បណ្ដើរៗ​ហើយ ​ ​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហារ​ចោទប្រកាន់​នេះ លោក យ៉ាន វិសាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ឃុំ​ផាត់​សណ្ដាយ​បានអោយដឹងថា​លោក​បាន​បង្ក្រាប់​បទល្មើស​ជាច្រើនលើក ច្រើនដង​ហើយ​តែ​ជនល្មើស​នៅតែ​បន្តរ​ច្រើនឡើងៗ ហើយ​បើ​លោក​ចង់​ផ្សាយ ក៏​សូម​អញ្ជើញ​ផ្សាយ​ចុះ សូម​អញ្ជើញ​។​ ​DSCN0822

តាម​ការ​ឲ្យ​ដឹង​ពី ប្រភព​ច្បាស់ការ បាន​ឲ្យ​ដឹងថា បទល្មើស​រីកដុះដាល​ដូច​ផ្សិត តែ​ជនល្មើស​ក៏​នៅតែ​បន្ត​ប្រើប្រាស់​ឧបករណ៍ នេសាទ​ខុសច្បាប់ បាន​ដោយ​រលូន ដោយសារតែ​គេ​ដឹងថា បណ្តាលមកពី នាយខ​ណ្ទ នាយផ្នែក​រដ្ឋបាល​ជល​ផល ជាប់​ត្រគៀគ ងាក​មិន​រួច បណ្តែតបណ្តោយ បើកភ្លើង​ខៀវ​ឲ្យ​មាន​ការដាក់​បទល្មើស​នេសាទ ដោយ​ខុសច្បាប់ តែ​ទោះជា​មានការ​បង្ក្រាប យ៉ាងណា​នោះ ក៏​មិនអាច​លុប DSCN0826

បំបាត់ចោល​បានទេ ហើយក៏ គ្មាន​វិធី​ណា​ធ្វើ​ឲ្យ បទល្មើស​មានការ​ថយចុះ​នោះទេ ដោយសារតែ​នៅក្នុង​ឃុំ ពាម​បាង និង​ឃុំ ផាត់​សណ្តាយ លោក ប៉ែន វណ្ណ​រិ​ទ្ធ និង​លោក យ៉ាន់ វិសាក់ បើកភ្លើង​ខៀវ​ឲ្យ​ប្រជាពលរដ្ឋ ចិញ្ចឹម​កូន​ត្រី​ឆ្តោរ​រាប់​បែរ​ត្រី ក្នុង​មួយ​ផ្ទះ មាន​ដល់ទី​២​បែរ​ត្រី​ឯណោះ ដូច្នេះ​កូន​ត្រី​ឆ្តោរ ត្រូវការ​ចំណី ទើបបានជា​អ្នក​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ​ទាំងអស់ ចាំបាច់​ត្រូវតែ​ដាក់​បទល្មើស​យក​ត្រី​គ្រប់​ប្រភេទ មក​កិន​ឲ្យ​ត្រី​ឆ្តោរ​ស៊ី​។​ ​ ​DSCN0830

លោក អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា លោក​បាន​ទ​ទូល​ពត៌មាន ស្តី​បទ​ល្មើ​ដែល​កំពុងតែ ដាក់​ត្រៀបត្រា​នៅលើ​ផ្ទៃ​ទឹក​នេះហើយ ព្រមទាំង​ឲ្យ​កំលាំង​សមត្ថកិច្ច​និង​សមត្ថកិច្ច​ជំនាញ​ចុះទៅ​បង្ក្រាប​នៅ​ពាម​បាង​បាន​មួយចំនួន​ហើយ និង​និង​ចាត់​ឲ្យ​ជំនាញ​ជលផល​ចុះទៅ​បង្ក្រាប​នៅ​ចំណុច ឃុំ​ផាត់​សណ្ដាយ បន្តរ​ទៀត តែ​ពេលនេះ​មានការ​យឺតយ៉ាវ​ដោយសារ​កំពុងតែ​ជាប់ដៃ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ពាម​បាង​ហើយ​បាន​បន្តរ​ទៅ​ចំណុច គន្លង​តា​ឈុន ក្រឡរ​បាយក្អែក ទ្វា​បឹង​និង​ចុះទៅ​បង្ក្រាប​កន្លែង​ផ្សេងៗ​ដែល​ស្ថិតនៅក្នុង​ទឹកដី ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​ដោយ​ផន សុខ​ជាតិ​ ​