ផ្នែក​រដ្នា​បាល​ព្រៃឈើ​ស្ទោង​ឃាត់​រថយន្ដ​យី​ឌុប​២​គ្រឿង​ធ្វើដំណើរ​ចេញពី​ខេត្តព្រះវិហារ​

0

​កំពង់ធំ​= បទល្មើស​ព្រៃឈើ បានចាប់ផ្តើម​កក្រើក​សារជាថ្មី បន្ទាប់ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយះ​កន្លងមកនេះ រហូត មកដល់ពេលនេះ បទល្មើស​ការដឹកជញ្ជូន​ឈើ​លេខ​២ ក៏​កំពុងតែ​ចាប់ផ្តើម​ដឹកជញ្ជូន​ដោយ​ពុំមាន ការខ្លាច​ក្រែង​បន្តិច សោះឡើយ ដែល​ត្រូវបាន​គេ​ដឹងថា សមត្ថកិច្ច​មេព្រៃ នៅ​កំពុងតែ​ចត​រថយន្ត ត្រៀបត្រា​នៅតាម​ដងផ្លូវ​នេះ គឺ​ពុំមែន​មក ចាប់​នោះទេ គឺ​មក​ចូលរួម​ជា​ចំណែក​។​ ​Image4Image2

ជាក់ស្តែង​រថយន្ត ប្រភេទ​យី​ឌុប​២​គ្រឿង​បាន​ដឹកឈើ​ប្រភេទ​ឈើ​លេខ​២​យ៉ាង​អនាធិបតេយ្យ​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​សៀមរាប មកដល់​ចំនុច​ព្រៃ​ប្រស់​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​ក៏ត្រូវ​បាន​កំលាំង​សម​ត្ថិ​កិច្ច​មេព្រៃ​ស្ទោង ស្ទាក់​ចាប់បាន​នៅវេលា​ម៉ោង​១,៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៥​ខែសីហា ឆ្នាំ​២០១៤ ព្រមទាំង​មាន​បទល្មើស​ឈើ លេខ​២ ចំនួន​ឈើ ៩,០៥៨​ម៉ែត្រគូប រថយន្ត​នេះ​ស្ទាក់ចាប់​នៅ​ចំនុច​Image3

ខាងមុខ​ភោជនីយ៍ដ្ឋាន​ព្រៃ​ប្រស់ និង​បញ្ជូនមក ផ្នែក​រដ្ឋបាល​ស្ទោង រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ដើម្បី​ផាកពិន័យ​ទៅតាម​ច្បាប់​រដ្ឋា​បាល​ព្រៃឈើ​៕ ​ចំណែក​បទល្មើស​ដឹកជញ្ជូន​ឈើ គ្រញូង និង​ឈើ​ធ្នង់ ត្រូវបាន​ដឹកជញ្ជូន​យ៉ាង​កក្រើក​ដី ឆ្លងកាត់​ខេត្តកំពង់ធំ ចាប់ពី​ម៉ោង ១២ រហូតដល់​ម៉ោង ៤​ភ្លឺ រថយន្ត​ដឹក​បន្តកន្ទុយ​គ្នា​ដូច​ហែ​កឋិន ក្នុងនោះ​ត្រូវបាន​គេ​ដឹងថា សមត្ថកិច្ច​ក្នុង​ខេត្ត កំពង់ធំ ហាក់ដូចជា​ត្រូវ​ថ្នាំ​បន្ទន់​ឆ្អឹង​អស់ហើយ បានជា​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់ មាន​ស្មារតី​បង្ក្រាប​ឡើង ឃើញតែ​ចត​រថយន្ត​ត្រៀបត្រា មុខ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ។​

​ចំណែក​រថយន្ត​ដែល​ដឹក​បទល្មើស ឆ្លងកាត់​ខេត្តកំពង់ធំ ដូចជា​រថយន្ត​ឆ្លាម កា​ម៉ា​រី បា​ឡែ​ន លុច​ស៊ី​ស បានធ្វើ​សកម្ម​ភាពជា​រៀងរាល​យប់ តែ​ទោះជា​ទូរស័ព្ទ​ទៅប្រាប់​លោក នាយផ្នែក​កំពង់ថ្ម​ឲ្យ​ចាប់​ឃា​តើ​រថយន្ត នៅពេលណា ក៏​តែងតែ​ឆ្លើយថា​ជាប់រវល់ និង​ពុំ​រថយន្ត​ដឹក​បទល្មើស​ឆ្លងកាត់ លុះ​នៅពេល​ព្រឹក​ឡើង​រថយន្ត​ដែល​ទម្លាក់​បទល្មើស​រួច បាន​បើក​ត្រឡប់មកវិញ ជា​ហូរហែរ​បន្តកន្ទុយ​គ្នា ។​Image1

​ទទឹម​គ្នា​នោះដែរ ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​សំណូមពរ​ដល់ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ស្ថាប័ន​តុលាការ មេត្តា​ចាត់វិធានការ ពង្រឹង​សាច់ដុំ​របស់ អស់ លោក​មេព្រៃ ដើម្បី​ឲ្យ​មាន​ភាព​ភ្ញាក់រលឹក​ឡើងវិញ ក្នុង​ឆ​ន្ទះ​អនុវត្តន៍​ច្បាប់ បង្ក្រាប​បទល្មើស​ផង ម្យ៉ាងទៀត​ចាប់តាំងពី លោក អធិការ​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប ផ្លាស់​មក​ចូល​មួយឆ្នាំ​ហើយ មិនទាន់​ហ៊ាន​ប​ញ្ជេ​ញ​សាច់ដុំ បង្ក្រាប​បទល្មើស​ម្តងណា​ឡើយ​ទេ ។​