បន្ទាយមានជ័យ៖អ្នកបន្សាបសារធាតុញៀនវិជ្ជមានកូវីដ១៩ចំនួន២០០នាក់ត្រូវបាននាំមកព្យាបាលនៅមណ្ឌលព្យាបាល តាឡាក់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយនាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ។
លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងជាអភិបាលក្រុង ប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងមានការអញ្ជើញ ចូលរួម សម្របសម្រួល ពី លោក វសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយបែ៉ត . លោក វសេនីយ៍ឯក សូចាន់ណារី មេបញ្ជារនគរបាលការពារព្រំដែនគោក៩១១ . លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាការ កង រាជអាវុធហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែត . បានដឹកនាំ កងកម្លាំង សមត្ថកិច្ច ប្រដាប់អាវុធ នាំយក ក្រុម អ្នកបន្សាបសារធាតុញៀន នៅមណ្ឌលកែប្រែភ្នំបាក់ ដែលវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២០០នាក់ មក សម្រាកព្យាបាល នៅមណ្ឌលព្យាបាលតាឡាក់។
លោក គាត ហ៊ុល មានប្រសាសន៍ថា៖ ដើម្បីធានានូវសុវត្ថិភាព បង្ការ ក្រុមអ្នក បន្សាបសារធាតុញៀន មានចេតនា មិនល្អ ខ្លាចគេចវេស ពីកន្លែងព្យាបាល លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានចុះសិក្សា ទីតាំងភូមិសាស្ត្រ ជុំវិញ ទីតាំងព្យាបាល និងដាក់ កងកម្លាំង សមត្ថកិច្ច ចម្រុះ នៅតាមគោលដៅ ដើម្បី យាម ល្បាត ២៤ម៉ោង លើ២៤ម៉ោង ផងដែរ៕ដោយ៖ឃិន គន្ធា





































