រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ០៥នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ចំនួន ២០នាក់ នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២១

គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៨៥៧នាក់ ស្រី ៤៣១នាក់ ជាសះស្បើយ ៥២២នាក់ ស្រី ២៦៤នាក់ និងស្លាប់ ០៣នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៣៣២នាក់ ស្រី ១៦៦នាក់ ៕