លុច​ស៊ី​ស RX300 បើក​កៀរ​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់ពីរ​នាក់​

0

​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បើក​កៀរ ម៉ូតូ​ហុងដា​ឌ្រឹ​ម សេ​១២៥ បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់ ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់  ហើយ រថយន្ត​បង្ក​បាន​បើក​គេច ខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៧ ខែ​សីហា​ឆ្នាំ​២០១៤ កែង​នឹង​ស្តុប​បូកគោ  តាម​

បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស  ស្ថិតក្នុង​សង្កាត់​បឹង​កេងកង់​១ ខណ្ឌចំការមន​។​
​យោង​ប្រភព​ព័ត៌មាន​នៅ កន្លែងកើតហេតុ​បានអោយដឹងថា គេ​បាន​ឃើញ​បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នរគ​បាល ១ ០០០៣ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះមុនីវង្ស  ក្នុង​ទិសដៅ​ពី ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មាន​រថយន្ត មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300  ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះមុនីវង្ស  ក្នុង​ទិសដៅ​ពី ស្រប់គ្នា ជាមួយ​ម៉ូតូ ក៏​ជ្រុល​មក​កៀរ​ម៉ូតូ​ពីក្រោយ បណ្ដាលអោយ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស ធ្ងន់ ហើយ​រថយន្ត​បង្ក បាន​បើក​គេចខ្លួន​បាត់​ស្រមោល ភ្លាមៗ​តែម្តង ។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន រថយន្ត​សាមុយ​មក​ដឹកយក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។  ហើយ​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចរាចរ​ខណ្ឌចំការមន លើ​យកទៅ​រក្សាទុក​នៅ​ខណ្ឌ ចំការមន​រងចាំ​បងប្អូន​មក​ទទួល វិញ​ផង​ដែរ​៕

1