ភ្នំពេញ៖យុវជនពីរបានរងរបួសធ្ងន់ធ្ងរខណៈដែលជិះម៉ូតូមួយក្នុងល្បឿនលឿនជ្រុលទៅបុកគូទក្រោយ រថយន្ត HINO ដឹក ខ្សាច់ដែលខូច ចត់ចោលនៅចិញ្ចឹមផ្លូវ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៤ នៅខាងកើតរង្វង់មូលចោមចៅ
ប្រហែលជា២០០ ម៉ែត្រ តាមបណ្តោយផ្លូវ សហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។
យោងតាមសមត្ថកិច្ចចរាចរខណ្ឌ ពោធិ៍សែនជ័យ ដែលមកវាស់វែងនៅកន្លែងកើត ហេតុបានដឹង ថានៅមុនពេលកើតហេតុ គឺគេសង្កេតឃើញយុវជនពីរនាក់បានជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា ឌ្រឹម ធុន សេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1A-5704 បានជិះធ្វើដំណើរតាមបណមតោយផ្លូវ សហពន្ធ័រុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅ បុកពីក្រោយ រថយន្ត HINO ដឹក ខ្សាច់មួយគ្រឿង ពណ៌ ទឹកប៊ិច អត់ស្លាកលេខ ដែលចត់ខូចនៅចិញ្ចើម ផ្លូវ យ៉ាងពេញទំហឹង បណ្តាលយុវជនដែលជិះម៉ូតូទាំងពីររងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ។ ហើយចំណែកឯម៉ូតូនិងវិញបានគាប់ជាបជាមួយ រថយន្ត HINO ដឹក ខ្សាច់ រងកាខូចខាត យ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចរាចរខណ្ឌ ពោធិ៍ សែនជ័យ បានមកវាស់វែងយកម៉ូតូនិងរថយន្តខាង លើទៅរក្សាទុកនៅខណ្ឌ ពោធិ៍ សែនជ័យ រងចាំធ្វើ ការដោះស្រាយគ្នាតាមផ្លូវច្បាប់។ សមត្ថកិច្ចក៏បានបញ្ចាក់ថា កន្លែងដែលកើតហេតុខាងលើនេះ គឺតែងតែមានគ្រោះថ្នាក់ជាញិកញាប ព្រោះ វាជាផ្លូវកោង ហើយគួរតែអ្នកបើកបររថយន្តនិងម៉ូតូគ្រប់រូប មេត្តាកុំបើកបរក្នុងល្បឿនលឿនពេក ព្រោះវាអាចបង្កឲ្យមានគ្រោះ ថ្នាក់ត្រឹមតែមួយព្រិចភ្នែកប៉ុណ្ណោះ៕




































