ភ្នំពេញ៖បើករថយន្ដដឹកមួយគ្រឿងបត់មិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនិងរថយន្ដកូរ៉ឡាមួយគ្រឿងដែលកំពុងដឹកក្រុមគ្រួសារទៅដើរកម្សាន្តចុងសបា្ដហ៏ ឮសូរដូចរន្ទះតែសំណាង់ល្អមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៧និង៤០នាទី ថ្ងៃទី ១៧ ខែ
សីហា ឆ្នាំ ២០១៤ តាមបណ្ដោយផ្លូវព្រះមុនីវង្ស នៅមុខស្ថានទូត បាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្ដដឹកដីមួយគ្រឿង ពណ៏សរ ពាក់ស្លាកលេខ ភ្នំពេញ3C-1343បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់មកចំណុចកើតហេតុរថយន្ដក៏បន្ថយល្បឿនរួចក៏បត់ទៅឆ្វេងភ្លាមៗដោយមិនស៊ីញរ គោលបំណង់ចង់ឆ្លងទៅផ្លូវលេខ៧៦ ក៏ទៅបុកជាមួយនិងរថយន្ដមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2I-6703ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស បើបរដោយក្រុមគ្រួសារមួយមានគ្នា៤នាក់ គឺឪពុកម្ដាយ២នាក់និងកុម៉ារ៉ា កុម៉ារី ជាកូន២នាក់ ក្នុងទិសដៅពីជើងទៅត្បូង(ស្របទិសគ្នា) ចំជំហៀងទ្វារក្រោយខាងស្ដាំរថយន្ដ ឮសូដូចរន្ទះបណ្ដាលឲ្យរថយន្ដកូរ៉ូឡា បែកកញ្ចក់ទ្វារក្រោយខាងស្ដាំអស់រលេញ ហើយអ្នកនៅក្នុងរថយន្ដមិនមានអ្នកណារងរបួសឡើយ រីឯរថយន្ដដឹកដីវិញរងការខូចខាចបន្ទិចបន្ទួចតែប៉ុន្នោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុធ្វើការសម្រប់សម្រួលទាំងសង់ខាង ដោយភាគីម្ចាស់រថយន្ដធ្វើការសូមទោសចំពួកការថ្វីប្រហេះរបស់និងសង់ថ្លៃជួសជុលរថយន្ដទាំងស្រុងដល់ភាគីរថយន្ដកូរ៉ូឡា ដើម្បីបញ្ចប់រឿង។




































