កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះសហ ការជាមួយកម្លាំងអ.ហក្រុងកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៣១/០២១ចុះថ្ងៃទី ២៩ កក្កដា ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ជនង្ស័យ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ការចុះអនុវត្ត ការឃាត់ខ្លួនជនសង្ស័យនេះដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្ត និងមានកាសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ជនត្រូវចោទ ឈ្មោះ ហ៊ុន សីហា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ និងប៉ុនប៉ងមនុស្សឃាត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានការិយាល័យជំនាញយកទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅចៅក្រមស៊ើបសួរអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕





































