កំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក ឡាយ ស៊ីលី អភិបាលរងស្រុក និង លោក លោកស្រី ជាមន្ត្រីរាជការក្នុងសាលាស្រុក បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង ជូនកុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅមណ្ឌលពេទ្យបង្អែកស្រុកស្ទោង និងក្រុមហ៊ុនចម្ការកៅស៊ូ CRCK2នៅឃុំពពក។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក សាយ គឹមឡម បានជំរុញថែមទៀតដល់ អាណាព្យាបាលគ្រប់រូបដែលមានបុត្រធីតា និងមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំទៅចាក់វ៉ាក់សាំងការពារមេរៅកកូវីដ១៩អោយបានគ្រប់ៗគ្នា ហើយសូមនាំយកទៅជាមួយនូវ ឯកសារផ្ទាល់ផ្លូវការណាមួយរបស់កុមារដូចជា សំបុត្រកំណើតឬសៀវភៅគ្រួសារទៅជាមួយផង លោកបម្ថែមទៀតថា មានតែវ៉ាក់សាំងទេដែលអាចជួយការពារឬទប់ស្កាត់មេរោគកូវីដ១៩ មានប្រសិទ្ធភាពជាងគេ ហើយអាចអោយដំណើការសាលារៀនឡើងវិញបានឆាបលរហ័ស។
លើសពីនេះលោកអភិបាលស្រុកក៏បានរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងគ្រប់មណ្ឌលអោយយកចិទ្តទុកដាក់ខ្ពស់លើការងារនេះ ហើយអាជ្ញាធរ ភូមិ ឃុំត្រូវបែងចែកប្រតិទិននិងផ្សព្វផ្សាយព័ត៌មាននេះអោយបានទូលំទូលាយដល់ប្រជាពលរដ្ខក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចៀសវាងនូវការប្រមូលផ្តុំមនុស្សខុសនឹងគោលការណ៍ក្រសួងសុខាភិបាល ពិសេសត្រូវបន្តអនុវត្តវិធាន បីការពារ បីកុំ អោយបានជាប់ជាប្រចាំ។
គួរបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងវគ្កនេះ ចាប់ដំណើរការពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១នេះតទៅ ដែលចែកចេញជា០៩មណ្ឌល និងមានចំនួនកុមារសរុប22064នាក់។





































