បុរស​ស្រវឹង​៣​នាក់​បត់​ម៉ូតូ​ចេញពី​ហើយ​ផឹកស៊ី​ជ្រុល​ទៅ​មុខ​ម៉ូតូ​មួយគ្រឿង​ទៀត​រងរបួស​ទាំង​សងខាង​

0

​ភ្នំពេញ ៖ បុរស​ស្រវឹង​៣​នាក់​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​ជិះ​ម៉ូតូ​បត់​ចេញ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​២​នាក់​បណ្ដាលអោយ​ដួល​រងរបួស​រលាត់​ដៃ​ជើង​ទាំងសងខាង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និ​១០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​

២០១៤ ត្រង់​ចំណុច​មុខ​ស្ថានទូត​ម៉ាឡេស៊ី តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​៣​នាក់​ទើប​តែ​ផឹកស៊ី​រួច​ស្រវឹង​ជោកជាំ​នៅ​ហាង សូ សុ​វណ្ណា​វី រួច​ក៏​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-9179 ចេញពី​ហាង​បត់​ស្ដាំ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈនោះ​ក៏​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1A-1143 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បូង ទើបតែ​មក​ពី​កំសាន្ត​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ បំណង​ត្រឡប់​ទៅផ្ទះ​ម្ដុំ​ច្បារអំពៅ ក៏​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាលអោយ​ដួល​រងរបួស​រលាត់​ដៃរ​លាត់​ជើង​ទាំងសងខាង ហើយ​បុរស​ស្រវឹង​ទាំង​៣​នាក់​បាន​លើក​ម៉ូតូ​បំរុង​រត់​ថែម​ទាំង​រក​វាយ​ភាគី​ខាង​ម៉ូតូ​វីវ៉ា​ថែមទៀត​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ប្រចាំការ​នៅ​មុខ​ទូត​ម៉ាឡេស៊ី​ក៏​បាន​មក​អន្តរាគមន៍​និង​ឃាត់​បុរស​ស្រវឹង​ទាំង​៣​នាក់​នោះ និង​បាន​អោយ​ភាគី​ទាំង​២​ធ្វើ​ការសម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​បុរស​ស្រវឹង​ទាំង​៣​នាក់​ធ្វើការ​សុំ​ទោស​ដោយ​ភាគី​ខាង​ម៉ូតូ​វីវ៉ា​ដើម្បី​បញ្ចប់រឿង​និង​យក​ម៉ូតូ​ទៅ​ជួសជុល​ហើយ​ព្យាបាល​របួស​ដោយ​ខ្លួនឯង ព្រោះ​ភាគី​ខាង​ម៉ូតូ​វីវ៉ា​មិន​ចង់​មាន​រឿង​វែងឆ្ងាយ​បើទោះបីជា​ដឹងថា ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​ខុស​ទាំងស្រុង​ក៏​ដោយ​៕ 

1