អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកលោកស្នងការឲ្យជូយលុបបំបាត់ ល្បែងស៊ីសង នៅក្នុងស្រុកសន្ទុក

0

ខេត្ត​កំពង់ធំ : ឯកឧត្តមសុខលូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកចំៗ ដល់លោក ឧត្តមសេនីយ៍ទោ.ម៉ែន លី. ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យជួយពង្រឹងសមត្ថភាពអធិការស្រុកសន្ទុក និងមន្ត្រីក្រោមឱវាទ និងឲ្យដកខ្លួនចេញឲ្យឆ្ងាយ បើមានការពាក់ព័ន្ធ និងបនល្បែងស៊ីសង ដែលកំពុងតែល្បីរន្ទឺនៅក្នុងស្រុកសន្ទុក។

ឯកឧត្តមសុខលូ បានបញ្ជាក់ទៀតថា បើសមត្ថកិច្ចក្នុងស្រុកពុំមានលទ្ធភាពបង្រ្កាបបនល្បែងស៊ីសងនោះទេ ឯកឧត្តម​និងយក​កម្លាំង​ពីក្រៅទៅបង្រ្លាប និង
មិនឱ្យមានមន្ត្រីណា មានការពាក់ព័ន្ធទៅនឹងបទល្មើស ល្បែងស៊ីសង​នៅឃុំបឹងល្វា​ស្រុកសន្ទុក បើដឹងខ្លួនត្រូវដកខ្លួនចេញឲ្យឆ្ងាយ បើមានការពាក់ព័ន្ធ ព្រោះកន្លងមក​ឯកឧត្តម.បានទទួល សេចក្តីរាយការណ៍.ថាមានមន្ត្រីមួយចំនួននៅក្នុងស្រុកសន្ទុក សុទ្ធសឹងតែបានឃុបឃិតគ្នាជាប្រព័ន្ធ ដាក់ខែដាក់ថ្ងៃដើម្បីប្រមូលលាភសក្ការៈប្រចាំខែទៀតផង.ប្រសាសន៍នេះ ត្រូវ​ឯកឧត្តម​ លើកឡើងក្នុងពិធី ប្រកាសតែងតាំងលោក ឡង.គីសឹង ជាអភិបាលស្រុកសន្ទុកថ្មីកន្លងទៅនេះ។

ដោយឡែកប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកសន្ទុកនិងស្រុកបារាយណ៍ រស់នៅដោយភាពរងា.ខ្វះភាពកក់ក្តៅ ពីសមត្ថកិច្ច ប្រកបដោយភាពភ័យខ្លាចដោយសារតែឃុំបឹងល្វាស្រុកសន្ទុក មានបនល្បែងស៊ីសងរហូតដល់ពីរកន្លែង កំពុងតែធ្វើសកម្មភាពយ៉ាងគឃ្លើន ប្រឆាំងនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុនសែន ដែលតែងតែគិតគូរ ពីសុខភាពជីវភាពនិងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យសមត្ថកិច្ចលុបបំបាត់ ល្បែងស៊ីសង​គ្រប់ប្រភេទ​ ដោយសារកន្លងមក មានករណី​ចោរលួច.ចោរប្លន់​ ជាច្រើន​ករណី.។
ជាក់ស្តែង​​ ល្បែងស៊ីសង​ មានជល់មាន់.បៀរ.អាប៉ោង​ កើនឡើងក្នុងអណត្តលោក ស្នងការ​ថ្មី​ ដែល​មានមេការឈ្មោះ.ទី​ ធ្លាប់អួតអាងត្រដាងស្លាបថា សមត្ថកិច្ច​ឃុំបឹងល្វា រួមទាំងអធិការស្្រុកសន្ទុក​ សុទ្ធ​តែ​ប៉ៅដោះលោក ជារៀងរាល់ខែ ទើបលោកអាចលេងបានដោយសេរី ម្យ៉ាង​ទៀត​ក៏លេចលឺថា បនល្បែង​ស៊ីសងចំនួន2កន្លែងនេះ ក្នុង​ឃុំបឹងល្វា​ ស្រុក​សន្ទុក​នេះ​ មានភាគហ៊ុនជាមួយនឹងលោក ស្នងការ​រង​ខេត្ត​កំពង់ធំ​ ម្នាក់​ដែល​ជាប្រភពព័ត៌មាន អញ្ចឹងទេតើបានជា លោកទី លេងគ្មានរំខានដល់សមត្ដកិច្ចឡើយ៕