បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ប៉ះ​មីនតោន​ផ្ទុះ​បាក់ជើង​អ្នកបើក​ម្នាក់​ស្ថិតក្នុង​អា​រៈ​ធ្ងន់ធ្ងរ

0

​បន្ទាយ​មាន​ជ័​យៈ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ស្ថិតនៅក្នុង ដំណើរការ​ឆ្ពោះទៅ​អភិវឌ្ឍន៍​ខណៈពេលដែល ផ្ទៃ​ប្រទេស​ទាំងមូល​មិនទាន់ បាត់​ធំក្លិន​ភ្លើងសង្គ្រាម​ដែល​បង្ករ​ភាព​រ៉ាំរ៉ៃ​យូរអង្វែង ជាច្រើន​ឆ្នាំ ក្នុងនោះដែរ​អាវុធជាតិផ្ទុះ​ទាំងឡាយ នៅ​មិនទាន់បាន​ប្រមូល​និង​បោសសំអាត​អស់​នៅ ឡើយ​ទេ​បង្ករ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទទួលរង​គ្រោះជា​បន្តបន្ទាប់​។​ ​photo2 (1)

ជាក់ស្តែង​បុរស​ម្នាក់ ត្រូវបាន​ដាច់​ជើង​ម្ខាង ខណៈពេលដែល​ទៅ​ភ្ជួរស្រែ ជនរងគ្រោះ​ជា​អ្នកបើក​ត្រាក់ទ័រ​ត្រូវ​បាក់ជើង​ម្ខាង​និង​ត្រាក់ទ័រ​រង​ការខូចខាត​ទាំងស្រុង​ក្នុងករណី​ផ្ទុះ​មីនតោន​ពេល​កំពុងបើក​ភ្ជួរ​ដីកា​លពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​នៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ​ចំនុច​ដីចំការ​មួយកន្លែង​ដែល​កំពុង​រាន​ថ្មី​ក្នុងភូមិ​ប្រាសាទ​ត្បែង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​photo4 (1)

តាម​ការ​អោយដឹងពី​ប៉ូលិស​ស្រុក​ថ្មពួក​បានអោយដឹងថា ជនរងគ្រោះ​ក្នុង​ហេតុ​ការផ្ទុះ​មីនតោន​នេះ​មានឈ្មោះ អឿ​ត មឿង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​គោក​ខ្ពស់​ឃុំ​គោក​កឋិន​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​បាន​ទៅ​សី​ឈ្នួល​បើ​ត​ត្រាក់ទ័រ​អោយឈ្មោះ តែ រ៉ា​ដា ទៅ​ភ្ជួរដីចំការ​ដែល​ទើបតែ​រាន​ថ្មី​របស់​ឈ្មោះ សា​មឿត​។​ខ​ណះ​ពេល​កំពុងតែ​ភ្ជួរ​ស្រាប់តែ​ប៉ះចំ​មីនតោន​បណ្តាលអោយ​ផ្ទុះ​ប៉ើង​ត្រាក់ទ័រ​និង​រងគ្រោះ​ដាច់​ជើង​ខាងឆ្វេង​ចំណែកឯ​ត្រាក់ទ័រ​រង​ការ​ខូច​ខាត់​ធ្ង​ន​។​ ជនរងគ្រោះ​ភ្លាមៗ​ត្រូវបាន​ខាង​អង្គការ​ហេ​ទ្បូ​ត្រាស​នាំយកទៅ​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ នេះ​ជា​ករណី​ទី​បី​ហើយ​សំរាប់​ខេត្តបន្ទាយមានជ័យ​ដែលមាន​ករណី​ផ្ទុះ​មីនតោន​សល់​ពី​សង្គ្រាម​នៅតាម​ស្រុក​ជាប់​ព្រំដែន​ថៃ​បណ្តាលអោយមាន​អ្នករងរបួស​និង​ខូចខាត​គ្រឿងយន្ត​នៅ​ឆ្នាំ​២០១៤​នេះ​៕​ដោយ​:​ឃិន គ​ន្ធា​photo1 (2)