រថយន្ត​កូរ៉េ​ប្រាំ​តោន​ប្រ​លះ​គ្នារ​ជាមួយ​រថយន្តក្រុង​ទេសចរណ៍ ដឹក​ភ្ញៀវ​ពេញ​លោះ​ព្រលឹង​

0

​សៀមរាប​៖ ហេតុការណ​គ្រោះ​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ម៉ោង​8:30​នាទី​ព្រឹក​ថ្ងៃខែ​សីហា​ឆ្នាំ​2014 បណ្តាល ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ធ្វើដំណើរ លើ​កំណាត់​ផ្លូវ​សាធារណៈ បណ្តាល​មក ពី​រថយន្ត​ធុន​យក្ស ដូចគ្នា បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ស្ថិតនៅ​នៅ​ផ្លូវបំបែក​ចុងស្ពាន​ក្រវ៉ាត់​ក្រុង ស្ថិតក្នុង​ភូមិ​វត្ត​ស្វាយ​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​20140818_084903

ហេតុ​ការគ្រោះថ្នាក់​ច​រារ​ច​ណ៍​នេះ​បណ្តាលមកពី​រថយន្ត​កូរ៉េ​ទម្ងន់​៥​តោន​បើកបរ​ពី​ទិស​ខាងលិច​ឆ្ពោះ​ទៅខាង​កើតមក​ដល់ក​ន្លែ​ង​កើតហេតុ​ក៍បាន​ប្រ​វ៉ា​ក់​ជាមួយនឹង​រថយន្តក្រុង ដែល​ដឹក​ភ្ញៀវ​ទេសចរណ៍​ពី​ជើង​ទៅ​ត្បូង​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​បឹង​ទន្លេសាប ក្នុង​ល្បឿ​ប​ព្យុះ​ផ្តាច់​ព្រលឹង បណ្តាល​ឲ្យ​ភ្ញាក់​នៅក្នុង​រថយន្ត មានការ​ភិតភ័យ​ព្រលឹងចុងសក់ ។​ ​20140818_085053

ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​ដោយ​តែ​រថយន្ត​កូរ៉េ​បើក​លឿន​ពេក​ទើប ដល់​ចំនុចកើតហេតុ​ក៏មាន​ភាព​ស្លន់ស្លោរ ដោយ​ជាន់​ហ្វ្រា​ង​មិន​ញ៉ាំ​បណ្តាលអោយ​រថយន្ត​ជ្រុល​ទៅបុក​រថយន្តក្រុង​ពីក្រោយ​បណ្តាលអោយ​ភ្ញៀវ​ស្រី​ម្នាក់​ក្នុង​រថយន្ត​រងរបួស​បែកក្បាល​ជា​ទម្ងន់​ក្រោយពេល​កើត​រួច​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ប​ន្ទីរ​ពេទ្យ​ឯកជន​សិទ្ធិ​សុង​ដឹក​យកទៅ​សង្គ្រោះ​។​ ​រីឯ​រថយន្ត​ទាំង​ត្រូវបាន​សម្ថ​កិច្ច​យកទៅ​ទៅរ​ស្សា​ទុក​នៅ​អធិការដ្ឋាន​ក្រុង​សៀមរាប រងចាំ​ភាគី​ទាំងសងខាង ចូលមក​ដោះស្រាយ​ដោយ​សន្តិវិធី​ទៅតាម​ផ្លូវច្បាប់​។​ ​ខេង ឧ​ត្ត​ម នឹង បុ៑​ត​សាម​ ​20140818_085150