បន្ទាយមានជ័យ:
នៅលើកំណាត់ផ្លូវជាតិលេខ 5 ចំណុចភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង 16.15 នាទី ថ្ងៃទី 17.08.2014មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយរថយន្តមួយគ្រឿងម៉ាក កាមរី ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2 H 0111 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរតាមផ្លូវជាតិលេខ 5 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ125 (014)ពណ៌ ខ្មៅ ពាក់ស្លាកលេខ បជ 1D 7503 បើកបរដោយឈ្មោះ ធូ នីន ភេទស្រីអាយុ34ឆ្នាំនៅភូមិគោកធ្នង់
ឃុំអូរប្រាសាទស្រុកមង្គលបូរី ឌុបឈ្មោះ ប៉ុន ស្រីនុត ភេទស្រីអាយុ 27ឆ្នាំនៅភូមិជាមួយគ្នា ។ ធ្វើដំណើរពីជើងទៅត្បូង(ស្របទិសគ្នា)ដោយបើកមិនប្រកាន់ស្តាំបណ្តាលអោយរថយន្តបុកពីក្រោយចំហៀងខាងឆ្វេង អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
1.ឈ្មោះ ធូ នីន របួសក្បាលធ្ងន់2.ឈ្មោះ ប៉ុន ស្រីនុត របួសត្រង់ក្បាលនិងជើងឆ្វេងធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។ រថយន្តនិងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយ ៕ដោយ:ឃិន គន្ធា




































