ភ្នំពេញៈ យើងខ្ញុំជាគណៈថ្នាក់ដឹកនាំ ស្ថាប័ន សារពត៌មាន ខេមរា មានកក្កិយស់ ជំរាបជូន អាជ្ញាធរ កំលាំងសមត្ថកិច្ច និងសមត្ថកិច្ចជំនាញខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តរតនគីរី កំពង់ចាម គ្រប់ស្រុក ក្រុង ដើម្បីជាដំណឹងដើម្បីជ្រាបដូចខាងក្រោម ។
១ ស្ថាប័នសារពត៌មាន ខេមរា ផ្សាយតាមប្រព័ន្ឋ វេបសាយ www.khemaradaily.com បានចាត់ផ្សាយជារៀងរាល់ថ្ងៃ
២ ស្ថាប័នសារពត៌មាន ខេមរា មិនទាន់បានរៀបចំភ្នាក់ងារ ប្រចាំខេត្តដូចខាងលើនោះទេ
៣ តែមានជនមួយចំនួន បានអែបអាង យកឈ្មោះ វេបសាយ ខេមរា ដើរប្រមូលលុយពីសិប្បកម្ម និងសុំបើកលុយពីក្រុមហ៊ុនទ្រីភាព ដែលទង្វើ ទាំងនេះបានធ្វើឲ្យ ខូចដល់កេរ្តិ៍ឈ្មោះ និងកក្តិយស់ ស្ថាប័ន ខេមរា ដូច្នេះអង្គភាព ខេមរា សូមបដិសេធទាំងស្រុង មិនទទួលខុសត្រូវ រាល់ទង្វើ ដែល និងសកម្មភាពរបស់ជនខិលខូចដែលបាន លួចប្រើប្រាស់ឈ្មោះ អង្គភាព ខេមរា ។
រាល់សកម្មភាពដែលបុគ្គលណា ប្រព្រឹត្តបានធ្វើឡើង សូមឲ្យទូរស័ព្ទទំនាក់ទំនងមក ការិយាល័យនិពន្ឋ តាមប្រព័ន្ឋលេខ ០១២ ២៦៩៤៨៩ , ០៩៧៧៧៧៨១១៥ ចាងហ្វាង ប៊ុន រដ្ឋា