ខេត្តបន្ទាយមានជ័យ ៖ អគិ្គភ័យបានឆាបឆេះផ្ទះ ១ ខ្នង មានទំហំ ៤គុណ១៥ ម៉ែត្រ ធ្វើអំពីថ្មប្រក់សង្ក័សី ខូចខាតទាំងស្រុង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ២ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។ ក្រោយពេលកើតហេតុភ្លាម គេឃើញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការ នគរបាលខេត្ត និងប្រជាពលរដ្ឋ រស់នៅជិតខាង បានទៅជួយអន្តរាគមន៍ និងបាញ់ទឹកពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ដោយប្រើរយះពេល ៣០នាទី ដោយមិនបានឆេះរាល ដៅដល់ផ្ទះប្រជាជនជិតខាងឡើយ និងមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។ 
សមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ រ៉ាន់ បូរ ជាអ្នកលក់ឆ្នាំងចាន និងគ្រឿងជ័រ ដោយមិនបាននៅផ្ទះ ចាក់សោចោល លុះត្រឡប់មកវិញ ឃើញភ្លើងឆេះអស់រលីង។អគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ដែលមានលក្ខណះចាស់រលួយ និងការរៀបចំមើលទៅ គ្មានរបៀបរបបអ្វីបន្តិចសោះ និងគ្មានឧបករណ៍ ការពារសុវត្ថិភាព។ អគ្គិភ័យបានបង្ក ការខូចខាតទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណជា ១០លានរៀល ៕



































