កម្មករ​ខ្មែរ​ដែល​ថៃ​ចាប់ ១៦​នាក់​ត្រូវ​ដោះលែង​ហើយ​មកដល់​ព្រំដែន​ម៉ោងជាង ៧​យប់​ថ្ងៃទី ១៨ សីហា​

0

​ព្រំដែន​កម្ពុជា​-​ថៃ​: កម្មករ​ខ្មែរ​ដែល​ថៃ​ចាប់ ១៦​នាក់​ករណី​ចោទប្រកាន់​បំពាន​នាំ​ទំនិញ​គីប​បន្លំ​ខោអាវ​ថ្មី​ចូល​ថៃ​ត្រូវ​ដោះលែង​ហើយពី​ពន្ធនាគារ​ខេត្ត​ស្រះកែវ ហើយ​បញ្ជូន​មកដល់​ព្រំដែន​និង​ទទួល​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ម៉ោង​៧​យប់​ថ្ងៃទី ១៨ សីហា​ឆ្នាំ​២០១៤​។​ photo4 លោក អាន វ​ណ្ណះ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក​នេត្រ សេរី អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​អោយដឹង​នៅ​យប់​ថ្ងៃទី​១៨​សីហា​ថា​:​និតិ​វិធី​បែបបទ​នៅ​តុលា​កាត​ខេត្ត​ស្រះកែវ​ដោះលែង​កម្មករ​ខ្មែរ​បានធ្វើ​រួច​នៅ​ព្រលប់ ហើយ​ត្រូវ​ចំណាយពេល​ដឹកជញ្ជូន​ដល់​ព្រំដែន រូ​ច​ធ្វើ​ពិធី​ទទួល​មួយ​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​ photo5

នៅ​ទីនោះ​មានការ​ចូលរួម​ស្វាគមន៍​និង​សាទរ​នូវ​ការ​មាន​ឥស្សរភាព​ឡើងវិញ​របស់​កម្មករ​ខ្មែរ​ទាំងនោះ​ដោយ លោក នេត្រ សេរី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​ប្រទេស​ថៃ​,​លោក​វរសេនីយ៍​ស៊ឹម សំអាត នាយ​ប៉ុស្តិនគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​,​លោក អាន វ​ណ្ណះ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​,​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​និង​មន្ត្រី​ព្រមទាំង​អ្នក​សា​ព័ត៌មាន​ជាច្រើន​នាក់​។​ photo1

កម្មករ​ខ្មែរ​ចំនួន​16 នាក់​មានឈ្មោះ​ដូចខាងក្រោម​:1/​គង់​. ពៅ​. ប្រុស​2/​កុ​ច​. សំបូ​. ប្រុស​3/​កុ​ច​. វិបុល​ប្រុស​4/. អា​. ឌី​. ប្រុស​5/. ធា​. សារ៉ាត់​. ប្រុស​6/. សាយ​. សុខ ចំរើន​. ប្រុស​7/. ហេង ប៊ុន​ឡេង​. ប្រុស​8/. អ៊ុន​.​ច​យ​. ប្រុស​ 9/. ច​យ​. ចំរើន​. ប្រុស​10/. តា​. យួន​. ប្រុស​11/. ថោ​ន​. ចាន់ ួ​ន ន​. ប្រុស​12/. យាយ​. មៅ​៉​. ស្រី​13/. នាង​. ផុន​. ស្រី​ 14/​អា​. មី​ត​. ប្រុស​15 អា​. ខ្លា​. ប្រុស​16. យាយ​. ហុប​. ស្រី​។​ ក្រៅ​សួរសុខទុក្ខ ផ្តល់​កម្លាំងចិត្ត ក៏មាន​ផ្តល់​អំណោយ​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​សម្រាប់​កំដរដៃ​តិចតួច​ដល់​កម្ម​ករទាំង​នោះ​រួមមាន ម្នាក់ៗ​បាន ថវិកា ៣​ម៉ឺន​រៀល នំ​ប័​ុ​ង​១​ដើម​និង​ភេសជ្ជ​:៕ ដោយ​:​ឃិន គ​ន្ធា​photo3