បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​មយ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​ជាមួយ​និង​ខឿន​ថ្ម​នៅ​ជ​ញ្ចើម​ផ្លូវបណ្ដាល​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង លឿន​ពេក​កាច់​ចង្កូត​ជ្រុល​ទៅ​បុក​ខឿន​សួន​ឧស្យា​ន​នៅតាម​បណ្ដាល​ផ្លូវ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ហេតុ​ការណ៌កើតឡើង​នៅវេលា​ម៉ោង ១០ និង​៤០ នាទី ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោម​ត្ដ កែង​និង​ផ្លូវ​

ព្រះសីហនុ នៅ​ជិត​នឹង​រង្វង់​មូល​វិមានឯករាជ្យ ស្ថិតក្នុង​សង្កាត់​ចុត​មុខ ខណ្ឌដូនពេញ​។​
​    ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ហេតុ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE-2885  ជិះ​រ៉េ​ពេញ​ផ្លូវ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​មក​ចំណុចកើតហេតុ​ម៉ូតូ​របស់​គាត់​ក៏​រ៉េ​ចង្កូត​ទៅបុក​ខឿន​សួន​ឧស្យាន​នៅ​ពុះ​ចែកផ្លូវ​ព្រះសីហនុ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​និង​ម្ចាក់​ម៉ូតូ​ដួស​បោក​និង​ថ្នល់​៣​ជុំ​នៅ​កណ្ដាលផ្លូវ ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ជួយ​លើក​ម៉ូតូ​និង​ម្ចាស់​ម៉ូតូ​មក​លើ​ខឿន​សួន​រួច​បាន​ហៅ​រថយន្ដ​សាមុយ​មក​ធ្វើ​ការសង់​គ្រោះ តែ​ត្រូវ​មិត្ត​ក​ភ្ដិ​របស់​ជនរងគ្រោះ​ប​ដិធ​សែក​ឲ្យ​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​ទេ ។​
​ក្រោយពេល​កើតហេតុ​មិត្ត​ក​ភ្ដិ​របស់​ម្ចាស់​ម៉ូតូ​បាន​ជិះ​របស់​ជនរងគ្រោះ​និង​ដឹក​ជនរងគ្រោះ​ចេញពី​កន្លែងកើតហេតុ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​។​

1