រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៨នាក់ ស្រី ១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

0

ខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៨នាក់ ស្រី ១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២១។

គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ពាន់ ០១នាក់ ស្រី ៤៩២នាក់ ក្នុងនោះមានប្រភេទDelta ៩៥នាក់ ស្រី ៥២នាក់ ជាសះស្បើយ ៦១៦នាក់ ស្រី ២៨៥នាក់ អ្នកកំពុងសម្រាកព្យាបាល ៣៧៥នាក់ ស្រី ២០៣នាក់ និងមានអ្នកស្លាប់សរុប ១០នាក់ ស្រី ០៤នាក់៕