​រដ្ឋ​មី​ស៊ូ​រី​ប្រកាសអាសន្ន​បន្ទាន់ ដាក់ បម្រាម​គោល​ចរ​ដោយសារ​បាតុកម្ម ហិង្សា​

0

​ ​អភិបាលរដ្ឋ​មី​ស៊ូ​រី​បានប្រកាស អាសន្ន និង​ចេញ​ច្បាប់​បម្រាម​គោល​ចរ នៅ​ទីក្រុង​ហ្វឺ​ហ្គូ​សិន ក្នុង​គោលដៅ​ទប់ ទល់នឹង​ក្រុមបាតុករ​ដែល​បង្ក​ហិង្សា​ពី មួយថ្ងៃ​ទៅមួយថ្ងៃ ក្រោយពេល​យុវជន អាមេរិក​ដើមកំណើត​អាហ្វ្រិក​ម្នាក់​ត្រូវ ប៉ូលិស​បាញ់សម្លាប់ ។​ ​អភិបាលរដ្ឋ​មី​ស៊ូ​រី លោក​Jay Nixon បើទោះបី​ភាគច្រើន​ក្រុមបាតុករ​ដង្ហែ ក្បួន​ដោយ​សន្ដិភាព ប៉ុន្ដែ​នៅតែមាន ជន​ឱកាសនិយម​ញុះញង់​បង្កឱ្យមាន​អំពើ ហិង្សា​រាលដាល​ជា​ទ្រង់ទ្រាយ​ធំ ។

ទាំង នោះ​ហើយ​ទើប​សម្រេច​ប្រកាស​ច្បាប់ បម្រាម​គោចរ​នៅទីនេះ​ក្នុង​គោលដៅ រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ ។ ​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​៩ ខែសីហា យុវជន​ស្បែក​ខ្មៅ​ឈ្មោះ​Michael Brown ត្រូវបាន​ប៉ូលិស​រដ្ឋ​មី​ស៊ូ​រី​បាញ់ សម្លាប់​ក្រោយពេល​ចូល​លួច​នៅក្នុង ហាង​លក់​គ្រឿងទេស​មួយ ។ បន្ទាប់មក យុវជន​រូបនេះ​តដៃ​ជាមួយ​ប៉ូលិស ទើប ឈានដល់​ការបាញ់សម្លាប់ ។ ប៉ុន្ដែ សាក្សី​មួយរូប​បានឱ្យដឹងថា យុវជន​ខាង លើ​បាន​ទៅសួរសុខទុក្ខ​សាច់ញាតិ​ដោយ ក្នុង​ខ្លួន​គ្មាន​អាវុធ​នោះឡើយ ហើយ​ត្រូវ ប៉ូលិស​បាញ់សម្លាប់​ពេលធ្វើ​ដំណើរ តាម​ដងផ្លូវ បើទោះបី​គាត់​បាន​លើកដៃ ទាំងពីរ​ឡើងទៅ​លើ​ពេល​ប៉ូលិស​តម្រង់ កាំភ្លើង​ហើយក៏​ដោយ​នោះ ។​ ​ហេតុការណ៍​ខាង​កើ​បាន​បង្កឱ្យមាន ការខឹង​សម្បា​យ៉ាងខ្លាំង​ពី​ក្រុម​ជនជាតិ អាមេរិក​ដើមកំណើត​អាហ្វ្រិក ។

រយៈ ពេល​មួយ​សបា្ដហ៍​កន្លងមក ការធ្វើ​បា​តុ កម្ម​ក្លាយជា​ហិង្សា​កើតឡើង​នៅ​ទី​គ្រប់ ទិស​ទី​ទើប​ឈានដល់​ការប្រកាសអាសន្ន​។ សកម្មភាព​ខាងលើ​បង្កឱ្យមាន​ភាព​តាន តឹង​យ៉ាងខ្លាំង​រវាង​ប៉ូលិស នឹង​សហគមន៍ ជនជាតិ​ស្បែក​ខ្មៅ​ដើមកំណើត​អាហ្វ្រិក​។ អ្នកឯកទេស​បញ្ជាក់ថា សកម្មភាព​ខាង លើ​នឹង​ធ្វើឱ្យ​បាត់បង់​ទំនុក​ចិ​ត្ដ​រវាង​ក្រុម ប៉ូលិស នឹង​ប្រជាពលរដ្ឋ​កាន់តែខ្លាំង ។ ​ការធ្វើ​បាតុកម្ម មិន​ត្រឹមតែ​កើត ឡើង​នៅ​រដ្ឋ​មី​ស៊ូ​រី​ប៉ុណ្ណោះ​ទេ គឺ​បានកើត ឡើង​នៅ​គ្រប់ទិសទី​ក្នុង​ទឹកដី​អាមេរិក ដោយពេល​នេះ​មាន​ទីក្រុង​ជាង​៩០​ដែល មាន​ជនជាតិ​ស្បែក​ខ្មៅ​រស់នៅ​សុទ្ធសឹង តែ​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ទង្វើ​របស់ ប៉ូលិស​ដែល​បាញ់សម្លាប់​យុវជន ទោះបី បាន​លើកដៃ​ចុះចាញ់​ហើយក៏​ដោយ ។