ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ០៩នាក់ ស្រី ០៤នាក់ តាមរយៈការធ្វើតេស្តរហ័សដោយប្រើឧបករណ៍ Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ១១នាក់ ស្រី ០២នាក់ នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ពាន់ ១៧៨នាក់ ស្រី ៦១៤នាក់ ជាសះស្បើយ ៦៨៥នាក់ ស្រី ៣៤២នាក់ និងស្លាប់ ០៣នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៤៩០នាក់ ស្រី ២៦៩នាក់ ៕