ក្រុមហ៊ុន Pfizer-Biotech ចាប់ផ្តើមផ្តល់ថ្នាំលេប សម្រាប់ការព្យាបាលជំងឺកូវីដ-១៩

0

ក្រុមហ៊ុន Pfizer-Biotech គឺជាក្រុមហ៊ុនឱសថអាល្លឺម៉ង់បានចាប់ផ្តើមធ្វើការពិសោធន៍ លើការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមរយៈថ្នាំលេប ឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយកំពុងចាប់ផ្តើមផ្តល់ការព្យាបាលប្រឆាំងនឹងមេរោគកូវីដ-១៩ តាមរយៈថ្នាំគ្រាប់ ចំពោះអ្នកជំងឺពេញវ័យ ដែលមិនសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយវាត្រូវបានឲ្យឈ្មោះថា PF-07321332  ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ SKY 

ប្រភពពីគេហទំព័រ SKYបានបន្តថា ការសាកល្បងក្នុងពេលពាក់កណ្តាល នៃដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុន Pfizer មានអ្នកចូលរួមស្ម័គ្រចិត្តចំនួន ១ពាន់ ១៤០ នាក់ ហើយពួកគេកំពុងសិក្សាឲ្យអ្នកស្មគ្រចិត្តទាំងនោះប្រើវិធីព្យាបាលរួមគ្នារវាងថ្នាំ PF-07321332  ជាមួយនឹងថ្នាំប្រឆាំងវីរុសមួយប្រភេទទៀត គឺ ritonavir ។ ប៉ុន្តែ ថ្នាំនេះប្រើក្នុងកម្រិតទាប ប៉ុណ្ណោះ។

ក្រុមហ៊ុនឱសថអាល្លឺម៉ង់សង្ឃឹមថា ថ្នាំ PF-07321332  នឹងរារាំងសកម្មភាពរបស់អង់ហ្ស៊ីមសំខាន់ដែលជាភ្នាក់ងារចម្លងវីរុស និងជួយបញ្ឈប់មេរោគ មុនពេលវាវិវត្តខ្លួនក្នុងរាងកាយមនុស្ស។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ថ្នាំនេះនឹងដាក់ការស្នើសុំអនុញ្ញាតឲ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រែសម្រួល៖ សន្យា