​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​លួច​ដឹកឈើ​ធ្នង់​ដោយ​ខុសច្បាប់​ត្រូវបាន​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ក្របួច​

0

​ខេត្តកំពង់ធំ​៖ បន្ទាប់ពី​សមត្ថកិច្ច ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ជាប់​ត្រគៀគ​ស្តូក​មក​យូរអង្វែង ទើបតែ​ពេលនេះ​បាន ស្ទុះ​ឡើងជា​ថ្មី ដើម្បី​កំដៅ​សាច់ដុំ​បង្ហាញ​ស្នាដៃ បង្ក្រាប​បទល្មើស​ឈើប្រណិត ដឹក​តាម​រថយន្ត​សាំ​យ៉ុង​មួយ គ្រឿង​ដែល​បាន​ដឹក​ឆ្លងកាត់ ប៉ុស្តិ៍​យាម​ដ៏​សំខាន់ របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដោយ​សុ​វត្តិភាព តែ​ចៃដន្យ មក​ជាប់អន្ទាក់​របស់​ប៉ូលិស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ។​ ​DSCN0861

នៅ​រសៀល​ម៉ោង​៣.៣០​នាទី ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៤ លោក វរៈសេនីយ៍ត្រី វ៉ា ចាន់​កុសល នាយរង​ការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​លោក​វរៈសេនីយ៍ទោ ហៀ​ង ហ៊​ល បាន​ឃាត់​ប្រភេទ​សាំ​យ៉ុង​មួយគ្រឿង ពណ៌ ស អត់​ស្លាក​លេខ បាន​ដឹកឈើ​ធ្នង់ ៤៤​ដុំ ចេញពី​ស្រុក​ជាយ​សែន ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ ឆ្ពោះទៅ​ខេត្តកំពង់ចាម ក្រោម​ការបញ្ជារ​ផ្ទា​ល់ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ ។​DSCN0837

​លោក វរៈសេនីយ៍ត្រី វ៉ា ចាន់​កុសល បាន​ឲ្យ​ដឹងថា ការបង្ក្រាប​បទល្មើស​ដែល​បាន​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នេះ ក្រោយពី​ទទួល​ពត៌មាន​ថា មាន​រថយន្ត​ភិនភាគ​ខាងលើ បានធ្វើ​សកម្មភាព​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ធំ ទើបបាន​សុំ​យោបល់​លោក ស្នងការ​ដើម្បី​សុំ​គោល​ការឃាត់​រថយន្ត ដែលមាន​ចំនួន​ឈើ​ធ្ន​ង​ជាច្រើន ដុំ​បាន​ផ្ទុក​នៅលើ​រថយន្ត ព្រមទាំង​មនុស្ស​ចំនួន​៤​នាក់ មកកាន់​ស្នងការ​នគរបាល ដើម្បី​ធ្វើ​កំណត់ហេតុ ចំណែក​ឈើ​និង​រថយន្ត ត្រូវបាន​ប្រគល់ជូន​ស​ង្កា​ត់​រដ្ឋបាល​ព្រៃឈើ កំពង់ស្វាយ ។​ ​ជនសង្ស័យ​ទី​១ ឈ្មោះ ប៊ុន ណា​រដ្ឋា អាយុ ២១​ឆ្នាំ ទី ២ ទាប បូ​ណា អាយុ ២៤​ឆ្នាំ ទី ៣ ឈ្មោះ យៀប សុ​ភី អាយុ ១៧​ឆ្នាំ ទី​៤ លាង ហេន អាយុ ២៧ ឆ្នាំ ជា​ថៅកែ​ធំ អ្នក​ទាំង​៤ រស់នៅ​ភូមិ ស្រឡៅ ឃុំ ពពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។​DSCN0844

​សូមបញ្ជាក់​ផងដែរ បច្ចុប្បន្ន​គេ​សង្កេតឃើញ មានការ​បង្ក្រាប​តិចតួច​ណាស់ ចំនែក​រថយន្ត​ដែល​ចាប់បាន កន្លងមក​ភាគច្រើន​មានតែ រថយន្ត​បែក​កង់ និង​រថយន្ត​ក្រឡាប់ និង​រថយន្ត​ខូច ចំណែក​រថយន្ត​សេរី​ទំនើប ហាក់បីដូចជា​រាសី​អត់​ដល់ ឬក៏​ចាញ​ច្រាប បង្ក្រាប​មិនបាន​ម្តងណា​ឡើយ តែ​ពេលនេះ ប៉ូលិស​នៃ​ស្នងការ នគរបាល បានបង្ហាញ​សាច់ដុំ​ចាប់បាន​រថយន្ត​មួយគ្រឿង ទុកជា​ចំណងដៃ​ឆ្នាំ ២០១៤​។​ ​DSCN0860DSCN0853