ខេត្តពោធិសាត់ នគរបាលស្រុកវាលវែងបានរុករកឃើញបន្ថែម នៅប្រភេទប្រេងម្រះព្រៅភ្នំបាន៣១ប៊ីដុងទៀត បន្ទាប់ពីរុករកឃើញពីថ្ងៃជាប់ៗគ្នាបាន១០៨ប៊ីដុងរូចមក៕ ដែលជនសង្ស័យចំរេញរូចហើយលាក់ទុកកប់ក្នុងដីព្រៃភ្នំ ជាប្រភេទមានសារធាតុញៀន ដែលខុសច្បាប់យា៉ងធ្ងន់ធ្ងរបំផុតនោះ ត្រូវបានរកឃើញកាលវេលាមោ៉ង ១០ និង ៥០ នាទីព្រឹកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ត្រង់ចំនុចទីតាំងស្ពាន តាធី ឱ ដដែលខុសគ្នាប្រមាណជា៣០ទៅ៤០ម៉ែតប៉ុណ្ណោះ ដែលស្ថិតក្នុងភួមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ៕ នេះបើតាមលោក ធាង ឡេង អធិការរដ្ឋាននគរបាលស្រុកវាលវែងប្រាប់អោយដឹង ហើយលោកជាមួយនិងកំលាំងនគរបាលបានកំពុងសែងប្រេងម្រះព្រៅភ្នំទាំងអស់នេះចេញពីទីតាំងនេះ ដើម្បីយកទៅរក្សាទុកនៅអធិការដ្ថាននគរបាលស្រុកវាលវែង ដើម្បីរាប់ថ្លឹងនិងបូកសរុបដឹកយកទៅកាន់ស្នងការដ្ថាននគរបាលខេត្តពោធិសាត់ ៕
លោកអធិកាបានបន្តអោយដឹងទៀតថា នេះជាលើកទី៣ហើយបីថ្ងៃជាប់ៗគ្នាផងដែរដែលយើងបានរុករកឃើញបទល្មើសប្រភេទនេះ ដោយជនសង្ស័យប្រើរូបភាពកប់ដីតាមដំបន់ព្រៃភ្នំ ក្រោយពីពួកគេលូចធ្វើសកម្មភាពចំរេញប្រេងម្រះព្រៅភ្នំនេះរូចជាយូមកហើយ ដោយនាំចេញយកទៅលក់មិនរូចទើបកប់ដីទុកនៅទីតាំងខាងលើតែពេលនេះត្រូវបែកការណ៍យើងរុករកឃើញ ៕
លោកបន្តថាការកឃើញនៅលើកទី៣ទីតាំងក្បែរៗគ្នានេះ ដោយសាបានទទួលការផ្ដល់ពម៏មានសហការណ៍ពីបងប្អូនប្រជាពលរដ្ឋ និង កំលាំងប្រជាការពារភួមិឃុំសុវត្ថភាព រួមទាំងកំលាំងនគរបាលលោកស្រាវជ្រាវសើុបបន្ថែមច្បាស់ទើបរុករកឃើញបែបនេះ ៕ លោកអធិការបានបន្ថែមថា កាលពីថ្ងៃទី១៧យើងបានរកឃើញចំនួន៣៨ប៊ីដុង ថ្ងៃទី១៨ យើងបានរុកឃើញចំនួន៧២ប៊ីដុងតែបែ៉កអស់ពីប៊ីដុង ហើយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ជាប់គ្នានេះបាន៣១ប៊ីដុងទៀត៕ ដូចច្នោះសរុបលទ្ធផលបីថ្ងៃនេះ ការុករកបទល្មើសប្រេងម្រះព្រៅភ្នំដែលជនសង្ស័យកប់ដីលាក់ទុក នៅភួមិសាស្ត្រចខាងលើបានចំនួនសរុប ១៤៩ប៊ីដុង ស្មើរនិងទម្ងន់ ៥៤៩៨ គីឡូក្រាម ។