ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៦២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត ជាសះស្បើយ ៦៥នាក់ និងស្លាប់ ០១នាក់ នៅថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២១។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ៥៤២នាក់ ស្រី ១ពាន់ ៩៧១នាក់ ជាសះស្បើយ ២ពាន់ ៩៩១នាក់ ស្រី ១ពាន់ ៦៦៩នាក់ ស្លាប់ ១១៤នាក់ ស្រី ៦២នាក់ និងកំពុងសម្រាកព្យាបាល ៤៣៦នាក់នាក់ ស្រី ២៣៩នាក់៕