រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៦នាក់ និងមានអ្នកជាសះស្បើយ ៥០នាក់ បន្ថែមទៀត

0

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ០៦នាក់  ស្រី ០២នាក់ តាមរយៈការធ្វើតេស្តរហ័សដោយប្រើឧបករណ៍ Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ៥០នាក់ ស្រី ២៥នាក់ នៅថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២១។

គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ពាន់ ២១៥នាក់ ស្រី ៦៣០នាក់ ជាសះស្បើយ ៧៥៨នាក់ ស្រី ៣៧៩នាក់ និងស្លាប់ ០៣នាក់ ស្រី ០១នាក់ ,អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៤៥៤នាក់ ស្រី ២៥០នាក់ ៕ ដោយ៖ឡុង សំបូរ