រដ្ឋបាលខេត្តរតនគិរី បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១៦នាក់ និងជាសះស្បើយ ១០នាក់ បន្ថែមទៀត

0

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១៦នាក់ បន្ថែមទៀត បន្ទាប់ពធ្វើតេស្តលើមនុស្ស ៩៤២នាក់ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Rapid Test នៅក្នុងភូមិ សាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ១០នាក់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

គិតត្រឹមល្ងាចដដែលថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ១ពាន់ ២២២នាក់ ក្នុងនោះ ករណីDelta ១០ នាក់ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ ព្យាបាលជាសះស្បើយ ៨៣១នាក់ និងមានអ្នកស្លាប់ចំនួន ០៨នាក់៕ ដោយ៖ឡុង សំបូរ