ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៨ ករណី ខណៈអ្នកឆ្លងកើនឡើងដល់ ចំនួន ៦ពាន់ ៩៥៧ ករណី

0

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥៨ករណី បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត អ្នកជាសះស្បើយ ៣៨នាក់ និងស្លាប់ ០១នាក់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

គិតត្រឹមម៉ោង៥ និង៣០នាទី ល្ងាចដដែលថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ៦ពាន់ ៩៥៧ករណី ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ៥ពាន់ ៦៨៦នាក់ ករណីអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១ពាន់ ២៧១ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣ពាន់ ៣៦២ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១ពាន់ ៤៧៩នាក់ និងមានអ្នកស្លាប់ចំនួន ១៣នាក់៕ ដោយ៖ឡុង សំបូរ