​​ឪពុកចុង​រំលោភ​កូនស្រី​ជា​អនីតិជន​ត្រូវ​នគ​បាល​ ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​

0

​ខេត្តព្រះវិហារ​
​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​ករណី​រំលោភ​សេ​ពស​ន្ថ​វះ​កូនស្រី​ចុង​របស់ខ្លួន​ជា​អនីតិជន​អាយុ​១១​ឆ្នាំ​នៅ​ថ្ងៃទី​១៨​សីហា​២០១៤​ស្ថិត​ភូមិ​ឈូក​ឃុំ​ត្បែង​២​ស្រុក​គូលែន​ខេត្តព្រះវិហារ​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ​។​
ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​ថា​ករណី​ចាប់រំលោភ​សេ​ពស​ន្ថ​វះ​នេះ​ដោយសារ​បងប្អូន​សាច់ញាតិ​នៅក្បែរ​គ្នា​មានការ​សង្ស័យ​ហើយ​បាន​តាមដាន​មើល​ក៍​ឃើញ​សកម្មភាព​ល្មើស​ជាក់ស្ដែង​ហើយ​បាន​រាយការណ៍​ប្រាប់​គាត់​នៅពេល​ត្រ​ទ្ប​ប់​មកពី​ស៊ីឈ្នួល​ដក​ស្ទូង​វិញ​។​ម្តាយ​ក្មេងស្រី​រងគ្រោះ​និយាយថា​ប្ដី​របស់គាត់​មិនបាន​ជួយ​រកស៊ី​ចិញ្ចឹម​គ្រួសារ​នោះទេ​គឺ​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​គូលែន​បានអោយដឹងថា​ឪពុកចុង​ជា​ជនសង្ស័យ​ឈ្មោះ​ប៉ាន់​ពឿ​ត​អាយុ​២៩​ឆ្នាំ​បាន​ល្បួង​កុមារី​ឈ្មោះ​ខ​ថន​អាយុ​១១​ឆ្នាំ​អោយ​លុយ​ចំនួន​១០០០​ពាន់​រៀល​រួច​ក៍បាន​ចាប់រំលោភ​សេព​ស​ន្ថ​វះ​នៅលើផ្ទះ​របស់ខ្លួន​បានសម្រេច​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧​សីហា​២០១៤​ខ​ណះ​ពេល​ម្តាយ​ក្មេងរងគ្រោះ​ចេញទៅ​ស៊ីឈ្នួល​ដក​ស្ទូង​នៅតាម​ភូមិ​ឆ្ងាយៗ​។​IMG_1267
​សមត្ថកិច្ច​នគរបាល​ជំនាញ​និយាយថា​ក្មេងស្រី​រងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា​ឪពុកចុង​របស់ខ្លួន​បាន​ចាប់រំលោភ​នាង​ប្រាកដ​មែន​ដោយ​គំរាម​មិនអោយ​និយាយប្រាប់​ម្ដាយ​របស់​នាង​អោយដឹង​នោះទេ​។​ជនសង្ស័យ​ក៍បាន​និយាយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា​ពិតជា​បាន​ចាប់រំលោភ​សេ​ពស​ន្ថ​វះ​កូនស្រី​របស់គាត់​ប្រាកដ​មែនហើយ​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ចំនួន​៤​ដង​រួចមកហើយ​សរុប​ទាំង​លើក​នេះ​។​
​នៅ​រសៀល​ថ្ងៃទី​១៩​សីហា​២០១៤​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ចាត់​ការបន្ត​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​តុលាការខេត្ត​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​៕
​មង្គល​