​​ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​សុំ​អាជ្ញាធរ អោយ​ម្ចាស់​ស្ថានីយ៍​ប្រេង​មួយកន្លែង​រុសរើ​សំ​យ៉ាប​និង​របង​ចេញពី​លើផ្លូវ​សាធារណៈ​ខ្នង​ប្រឡាយ​ដើម្បី​ទុកអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​

0

កំពង់ឆ្នាំង​៖​ ​ផ្លូវ​ធ្វើដំណើរ​លើ​ខ្នង​ប្រឡាយ​មួយកន្លែង ដែលមាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ ត្រូវបាន​ម្ចាស់​ស្ថានីយ៍​ប្រេង​ឈ្មោះ ឡាក់ ឡេង សាងសង់​ដំបូល​សំ​យ៉ាប​និង​របង​នៅ​ពីលើ ធ្វើអោយ​រាំងស្ទះ​ការធ្វើដំណើរ​។​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​រលាប្អៀរ​ប្រតិកម្ម និង​បានលើកឡើង​នៅក្នុង​វេទិការ​សាធារណៈ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​វត្ត​ត្រពាំង​ស្នោរ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ស្នើ​សុំអោយ​អាជ្ញាធរ ស្រុក​ខេត្ត និង ក្រុមការងារ​ថ្នាក់ជាតិ ជួយ​ដោះស្រាយ​បើកផ្លូវ​នោះ​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​សាធារណៈ​ឡើងវិញ​។​ ​DSC05392

ស្ត្រី​ម្នាក់​ជា​តំណាង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ បានលើកឡើង​នៅក្នុង​វេទិការ​សាធារណៈ​ថា​៖​ផ្លូវលំ​លើ​ខ្នង​ប្រឡាយ​ប៉ែក​ខាងត្បូង ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ជាប់​ផ្លូវជាតិ​លេខ​៥ ដែលមាន​ទទឹង​ប្រវែង​៤​ម៉ែត្រ បណ្តោយ​ប្រមាណ​១០០​ម៉ែត្រ ដែលជា​ផ្លូវលំ​សាធារណៈ​សំរាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជាច្រើន​ឆ្នាំ​មកហើយ ត្រូវបាន​ម្ចាស់​ស្ថានីយ៍​ប្រេង​ឈ្មោះ ឡាក់ ឡេង រំលោភ​យក​សាងសង់​សំ​យ៉ាប​ ​ដំបូល​ពីលើ និង​ធ្វើ​របង​ព័ទ្ធ​ជិត​នាំអោយ​រាំងស្ទះ ការធ្វើដំណើរ​ជិត​២​ឆ្នាំ​មកហើយ មិន​ត្រូវបាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ដោះស្រាយ​បើកផ្លូវ​នោះ​វិញ​ឡើយ​។​DSC05386

ពួកគាត់​បាន​សំណូមពរ​ដល់​លោក​ជំ​ ​ទាវ ម៉ាត់ ម៉ា​រ៉ា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​រលាប្អៀរ និង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តាជួយ ដោះស្រាយ​បើកផ្លូវ​នោះ​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​សាធារណៈ​ដូចដើម​វិញ​ផង​។​ ​ ​ទាក់ទង​ក្នុង​រឿងនេះ​លោក ពៅ ឈឿន មេឃុំ​រលាប្អៀរ​បំភ្លឺ​នៅក្នុង​វេទិការ​សាធារណៈ​នោះ​ថា​៖​លោក ឡាក់ ឡេង ម្ចាស់​ស្ថានីយ៍​ប្រេង​បានជា​ជ្រុល​ធ្វើ​ដំបូល និង​របង​រាំង​បិទផ្លូវ​នោះ​ទៅហើយ ប៉ុន្តែ​លោក ឡាក់ ឡេង បានធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ឃុំ​ថា លោក​នឹង​រុសរើ​សំ​យ៉ាប​និង របង​ចេញ​វិញ​នៅពេល​រដ្ឋ​តំរូវការ​(​ចំឡើយ​របស់លោក​មេឃុំ​នៅពេលនោះ មិនបាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ពេញចិត្ត​នឹង​លោក​មេឃុំ​នោះឡើយ ព្រោះ​ផ្លូវ​កំពុង​ដើរទៅ​មក​ត្រូវបាន​គេ​បិទ​ជិត​២​ឆ្នាំ​ហើយ​បែរជា​ឆ្លើយ​ធូរ​ខ្សុយ​)​។​ ​DSC05418

​ដោយឡែក លោក សួង សែ ប្រធាន​ភូមិបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ដែរ​ថា​៖ ជំនាញ​របស់​ ​លោក​បាន​អនុញ្ញាតិ​អោយ​សាងសង់​ស្ថានីយ៍​ប្រេង​នេះ តែ​ក្នុង​រង្វង់​ប្លង់ដី​ស្របច្បាប់​របស់​ឈ្មោះ ឡាក់ ឡេង តែប៉ុណ្ណោះ ចំណែក​ការសាងសង់​ហួស​ប្លង់​កំណត់​ជំនាញ​របស់លោក​មិន​អនុញ្ញាតិ​ឡើយ​។​ពាក់ព័ន្ធ​ ​នឹង​ការសាងសង់​សំ​យ៉ាប និង​របង​បិទផ្លូវ​នៅលើ​ខ្នង​ប្រឡាយ លោក​គិតថា​ជា​សមត្ថកិច្ច​របស់​មន្ទី​រធន​ ​ធាន​ទឹក​ខេត្ត ឬ​មន្ទីរ​កសិកម្ម​ខេត្ត ជា​អ្នកដោះស្រាយ​។​រីឯ​ការសាងសង់​តូប​លក់​សាំង​នៅមុខ​ស្ថានីយ៍​ប្រេង លើ​ចិញ្ចើម​ផ្លូវជាតិ លេខ​៥​នោះ ជា​សមត្ថកិច្ច​របស់​ម​ន្ទីរ​គមនាគមន៍​ខេត្ត និង​ស្រុក​ជា​អ្នកដោះស្រាយ​។​

​ ​ការបកស្រាយ​របស់លោក​មេឃុំ និង​ជំនាញ​ពាក់ព័ន្ធ​ខាងលើនេះ ធ្វើអោយ​ប្រជាពលរដ្ឋ​ងឿងឆ្ងល់ ថា​៖​ម្តេច​ម្នាក់ៗ​ឆ្លើយ​ដោះស្រាយ​យក​រួច​តែ​ខ្លួន មិន​គិត​ផលប្រយោជន៍​រាស្ត្រ និង​រដ្ឋ​ជាធំ ឬ​ក៍​គេ​ទុកអោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​អ្នក​ជួយ​ដោះស្រាយ​ឬ​??​។​ក្នុង​រឿងនេះ​ត្រូវបាន​គេ​យល់ថា​៖​ប្រហែល​ជាមាន​ភាពមិន​ប្រក្រតី​ណាមួយ​ក្នុង​រឿង​ខាងលើនេះ ទើប​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នីមួយៗ​ធ្វើ​មិនដឹង មិន​ឭ រឿងនេះ​គេ​រង់ចាំ​មើលថា តើ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​អាច​ដោះស្រាយបាន​ដែរឬទេ​នូវ​សំណូមពរ​ដែលជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ឃុំ​រលាប្អៀរ​៕ ​