(ឧត្តរមានជ័យរថយន្តដឹកប្រេងសាំងក្រុមហ៊ុនសូគីមិច មួយគ្រឿងបានលួចលាក់ដឹកបង្កប់ឈើក្រញូងជាច្រើនតោនត្រូវបានកម្លាំងចំរុះរបស់ខេត្តឧត្តរមានជ័យ ធ្វើការបង្ក្រាប។ហេតុការកម្លាំងចំរុះចាប់បង្ក្រាបរថយន្តដឹកសាំងបង្កប់ឈើក្រញូងនោះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៤នៅចំណុចក្នុងទីរួមខេត្តឧត្តរមានជ័យ នេះតែម្តង។លោកទៀង ដាវិទ្យនាយខណ្ឌរដ្ថបាលព្រៃឈើខេត្តឧត្តរ
មានជ័យបានឲ្យកម្ពុជាថ្មីដឹងថានៅពេលដែលឈានទៅចាប់បង្ក្រាបរថយន្តដឹកសាំងក្រុមហ៊ុនសូគីមិចនោះ ដោយមានបទបញ្ជាពីលោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យនិងលោកកូយ កាន់ យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាន ចាប់បង្ក្រាបរថយន្តដឹកសាំងខាងលើនោះ នៅពេលសមត្ថកិច្ចចំរុះស្ទាក់ឃាត់នៅពេលនោះ តៃកុងរថយន្ត ក៏បានបើកទ្វាររថយន្តរត់គេខ្លួនបាត់ នៅពេលនោះសមត្ថកិច្ចចំរុះក៏បានយករថយន្តដឹកសាំងក្រុមហ៊ុនសូគីមិចដែលបង្កប់ឈើក្រញូងនោះមកសាលាខេត្តឧត្តរមានជ័យ ដើម្បីត្រួតពិនិត្យឃើញសិតតែឈើក្រញូងជាច្រើនតោន។
លោកទៀងដា វិទ្យនាយខណ្ឌរដ្ថបាលព្រៃឈើខេត្តបានបន្តទៀតថា ឈើក្រញូងនេះបើគិតប្រហែលជិត២០តោនបើរើតាំងពីព្រឹករហូតដល់ពេលនេះមិនទាន់រួចផងនៅចំនួនពីរកាត់ទៀតឯណ្ណោះ ហើយនៅពេលនេះមិនទាន់សរុបចំនួនបានទេ។លោកទៀងដា វិទ្យនាយខណ្ឌរដ្ថបាលព្រៃឈើខេត្តបានបន្តទៀតថា ឈើក្រញូងទាំងអស់នេះគឺចេញមកពីស្រុកត្រពាំងប្រាសាទឆ្លងកាត់ទីរួមខេត្តទើបកម្លាំងចំរុះធ្វើការបង្ក្រាបតែម្តង នៅពេលបច្ចុប្បន្ន រថយន្តនិងឈើក្រញូងត្រូវបានរក្សាទុកនៅសាលាខេត្តឧត្តរមានជ័យសិន រងចាំដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់។