ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ១១នាក់បន្ថែមទៀត ក្រោយការធ្វើតេសរហ័ស ដោយឧបករណ៍ Rapid Tes ពីក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី លើមនុស្ស ៥៩៤នាក់ និងស្លាប់ ០១នាក់ កាលពីថ្ងៃទី៥កញ្ញាឆ្នាំ២០២១។
គិតមកដល់ថ្ងៃនេះ ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១ពាន់ ២៣៣នាក់ ក្នុងនោះ ប្រភេទDelta ១០ករណី អ្នកជាសះស្បើយស ៨៤១នាក់ និងអ្នកស្លាប់ ០៩នាក់ ៕
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញកន្លងមក ឬ មានអាការៈសង្ស័យ ក្អក ក្ដៅខ្លួន ហៀរសំបោរ ពិបាកដកដង្ហើម សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬ ដាក់ខ្លួនឲ្យដាច់ដោយឡែក ពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ ០៩៧៥៩៥៧៧៨៨ /០៩២១២១៣៨៣ និង០៩៧៧៧៥១២១២ ៕ ដោយ៖ឡុង សំបូរ