រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២២នាក់ និងមានអ្នកជាសះស្បើយ ៤៣នាក់ បន្ថែមទៀត

0

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២២នាក់ បន្ថែមទៀត​ តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត ​ ជាសះស្បើយ ៤៣នាក់ នៅថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ៥៨៤នាក់ ស្រី ១ពាន់ ៩៩០នាក់ ជាសះស្បើយ ៣ពាន់ ៥៤នាក់ ស្រី ១ពាន់ ៧០៨នាក់ ស្លាប់ ១១៥នាក់ ស្រី ៦៣នាក់ និងកំពុងសម្រាកព្យាបាល ៤១៥នាក់នាក់ ស្រី ២១៩នាក់៕ ដោយ៖ឡុង សំបូរ